ជប៉ុន÷ នៅម៉ោងប្រមាណជា១១និង៣៦នាទីយប់ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២នេះ យោងតាមប្រភពពីក្រសួងឧតុនិយមជប៉ុនបានរាយការណ៍ថា មានការរញ្ជួយដីធំមួយបានវាយប្រហារទៅលើខេត្ត miyagi និងFukushima ប្រទេសជប៉ុន ដែលមានកម្រិតរញ្ជួយដល់ទៅ ៧.៣រុិចទ័រ ដែលជាកម្រិតរញ្ជួយដ៏ខ្ពស់មួយ និងគួរឲ្យបារម្ភ។

ភ្លាមៗនោះ ក្រសួងឧតុនិយមជប៉ុន បានចេញសារព្រមាន និងអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តនិងទីក្រុងដែលទទួលរងការរញ្ជួយទាំងនោះ បង្កើនឲ្យមានការប្រុងប្រយ័ត្នពីការកើតឡើងនៅរលកយក្សស៊ូណាមិ ដែលអាចនឹងកើតមានឡើង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ផ្អែកតាមកាមេរ៉ាសុវត្ថិភាពក្នុងទីក្រុង បានថតជាប់សកម្មភាពរញ្ជួយដីនៅជប៉ុនកាលពីយប់មិញនេះ ដែលមានការរង្គើ និងរញ្ជួយយ៉ាងខ្លាំង ហើយសូម្បីតែអាគារក៏មានការអង្រួនខ្លាំងៗផងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា÷

រូបភាព
ហាងមួយទទួលរងគ្រោះក្រោយរញ្ជួយដី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]