បរទេស៖ តារាចម្រៀង Justin Bieber បានមកដល់អាកាសយានដ្ឋានក្នុងស្រុល កាលពីរសៀលថ្ងៃអាទិត្យជាមួយនឹងទឹកមុខព្រួយបារម្ភ បន្ទាប់ពី Hailey Bieber បានសន្លប់ ជាមួយនឹងរោគសញ្ញាដូចជំងឺដាច់សរសៃឈាមខួរក្បាល។

ក្នុងរូបភាពទាំងនោះ Justin Bieber បានចុះពីរថយន្ត SUV ដើម្បីឡើងយន្តហោះឯកជនទៅកាន់រដ្ឋ Utah ដើម្បីសម្តែងតាមកាលវិភាគទេសចរណ៍ Justice World របស់លោក ដែពាក់​អាវ​ក្រណាត់​ពណ៌​ក្រហម​កាន់​ទូរសព្ទ​ក្នុង​ដៃ ដែលបង្ហាញ​ខ្លួន​ដោយ​ភ្នែក​ប៉ោង ឃើញ​ភាព​នឿយហត់ និង​ស្ត្រេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាលើកទីមួយហើយ ដែលតារា​ចម្រៀង​ប៉ុប​វ័យ​២៨​ឆ្នាំ ត្រូវបានគេឃើញ ចាប់តាំងពីប្រពន្ធរបស់តារារូបនេះ ចូលមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលHailey Bieber បានសន្លប់ ពេលកំពុងញ៉ាំអាហារពេលព្រឹកជាមួយស្វាមីនៅ Palm Springs រដ្ឋ California។ 

ប្រភព​ដែល​បាន​លាតត្រដាង​នៅ​លើ​គេហទំព័រ People ថា Justin Bieber បាន​នៅ​ជាប់​ភរិយា​តាំងពី​នាង​មាន​បញ្ហា​សុខភាព។ ប្រភព​ដដែល​បាន​បន្ត​ថា​ រូបលោក​លែង​ឃ្លាន​ ហើយ​មិនងងុយដេក​ហើយ​នៅ​មើល​ប្រពន្ធ​រហូត ទោះជានាងកំពុងសម្រាកក៏ដោយ៕

ប្រភព៖ ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

Justin និងប្រពន្ធ
Hailey
Justin
Justin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]