បរទេស៖ តារាចម្រៀងស្រី Jennie សមាជិកក្រុម BLACKPINK និងតារារ៉េបអាមេរិក Megan Thee Stallion សុទ្ធតែមានទេពកោសល្យ និងស្រស់ស្អាត ទៅតាមរសនិយម នៃការតែងខ្លួន ក៏ដូចជាសម្រស់របស់ពួគគេមានម៉្យាងម្នាក់។

ជាក់ស្តែង ទាំង Jennie និង Megan Thee Stallion ត្រូវបានគេស្គាល់ផងដែរ សម្រាប់ស្ទីលតែងខ្លួន ប្លែកៗ មិនគួរឱ្យជឿរបស់ពួកគេ ដោយកាលពីពេលថ្មី ៗ នេះអ្នកទាំងពីរ ត្រូវបានគេប្រទះឃើញស្លៀកសំលៀកបំពាក់ម៉ាក Chanel ដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរូបភាព ដែលត្រូវបានគេចែកចាយ បានប្រទះឃើញថា តារាចម្រៀងរ៉េបទាំងពីរដួងនេះ បានពាក់រ៉ូប Cashmere និង Cotton ដែលត្រូវបានរួមបញ្ចូលនៅក្នុងការប្រមូលមុននិទាឃរដូវ-រដូវក្តៅរបស់ម៉ាក Chanel ជាមួយនឹងតម្លៃលក់ប្រហែល ៤,៩៥០ ដុល្លារ។

ទៀតសោត​ Jennie ពាក់​រ៉ូប​ម៉ាក Chanel ក្នុង​ការ​បង្ហោះ​លើ Instagram ហើយការបង្ហោះរបស់នាង បានបង្ហាញពីការស្រលាញ់របស់នាងចំពោះសំលៀកបំពាក់ម៉ាក Chanel នេះ ក៏ដូចជាការម៉ូដថ្មី ទាន់សម័យរបស់ Chanel ផងដែរ។ 

ថ្វីត្បិតតែមើលទៅស្រស់ស្អាត និងកាចសាហាវក្នុងសម្លៀកបំពាក់ម៉ាក Chanel របស់នាង ប៉ុន្តែ Jennie បានបង្ហាញភាពទាក់ទាញ ដែលនាង​បាន​តុបតែង​ខ្លួន​តិចតួច ដែល​បង្ហាញ​ពី​សម្រស់​ធម្មជាតិ​របស់​នាង។ 

ចំណែក Megan Thee Stallion ពាក់​រ៉ូប​ដូចគ្នា ដែលបានបង្ហាញខ្លួន ​នៅ​ក្រុង Denver រដ្ឋ Colorado។ បច្ចុប្បន្ននាងកំពុងធ្វើដំណើរកម្សាន្តជាមួយ Dua Lipa ហើយពួកគេបានសម្តែងនៅទីក្រុង Denver នៅថ្ងៃទី ១៥ ខែមីនា។

ក្នុងនោះ Megan Thee Stallion ត្រូវបានតុបតែងយ៉ាងពេញលេញជាមួយនឹងម៉ាក Chanel ក្រៅពីស្បែកជើងកវែង Dr. Martens របស់នាង ក៏បានបន្ថែមជាមួយនឹងកាបូបម៉ាក Chanel ពណ៌ស វ៉ែនតាម៉ាក Chanel ពណ៌ខ្មៅ ក្រវិលម៉ាក Chanel ដ៏ស្រស់ស្អាត និងខ្សែកម៉ាក Chanel ភ្លឺចាំង។

ទោះបីជា Jennie និង Megan Thee Stallion បានបម្រើអារម្មណ៍ខុសគ្នាទាំងស្រុងក៏ដោយ ប៉ុន្តែពួកគេទាំងពីរមើលទៅពិតជាអស្ចារ្យខ្លាំងណាស់ ដែលសាកសមខ្លាំង មិនត្រឹមតែជាតារា​ដ៏​មាន​ទេពកោសល្យ​នោះទេ តែលេងម៉ូដខោអាវ មិនចាញ់នឹងតារាមូ៉ដែលអាជីព ប៉ុន្មាននោះទេ៕

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]