រាជធានីភ្នំពេញ ៖ ពិតណាស់ ដូចដែរដឹងស្រាប់ហើយថា ក្រោយចែកផ្លូវជាអតីតស្វាមីរួចមក តារាចម្រៀងស្រី យ៉ាន លីនដា និងកូនស្រី បានទៅរស់នៅលើទឹកដីប្រទេសអូស្ត្រាលី រហូតដល់ទៅជាង៦ឆ្នាំ ទើបនឹងមកលេងស្រុកខ្មែរវិញ កាលពីប៉ុន្មានថ្ងៃមុននេះ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលខ្លាំង។

តួយ៉ាង មកលេងស្រុកម្តងនេះ រូបនាងមកជាលក្ខណៈគ្រួសារ ដោយមានទាំងវត្តមានកូនស្រី ព្រមទាំងឪពុកម្តាយថែមទៀតផង អ្វីដែលកាន់តែពិសេសនោះគឺ លើកនេះប្លែកខ្លាំង កូនស្រីប្រែប្រួលធំអន្ធឹកពេញក្រមុំស្តូកពេញរូបពេញរាងប៉ុនអ្នកម៉ាក់ហើយ រីឯសម្រស់វិញ ក៏ស្អាតមិនចាញ់អ្នកម៉ាក់ប៉ុន្មានដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាំងពីមកស្រុកកំណើត ហ្វេនៗក្រឡេកឃើញតារាស្រីរូបនេះ បណ្តើរកូនស្រីចូលរួមកម្មវិធីជាប់តែម្តង ទៅណាមកណា ក៏មានវត្តមានកូនស្រីនៅក្បែរ ឈរជិតគ្នាស្ទើរដូចបងប្អូន ចំហាយក្តីសុខខ្លាំង ២នាក់ម្តាយកូនមានអ្វីមិនល្អ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]