ចិន៖ នៅល្ងាចថ្ងៃទី ១៥ ខែមីនា នៅលើវិស័យកម្សាន្ត របស់ចិនបានរង្គោះរង្គើដោយព័ត៌មានដែលថាតារាសម្តែងដ៏ល្បី Deng Lun ត្រូវបានរកឃើញថាគេចពន្ធ ហើយត្រូវបង់ប្រាក់ពិន័យរហូតទៅដល់ ជាង ១៦លានដុល្លារ។
ភ្លាមៗនោះ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ គណនីបណ្តាញសង្គមរបស់តារាប្រុសរូបនេះត្រូវបាន ក្រឡាប់ចាក់ទាំងស្រុង ក្រោយម៉ាកយីហោជាច្រើនបានប្រកាសពីការបញ្ចប់កិច្ចសន្យាម្តងមួយ ៗ ដែលជីវិតរបស់លោក បានផ្លាស់ប្តូរ ត្រឹមតែមួយពព្រិចភ្នែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងភាពតានតឹងមួយ អ្នកនិយមលេងបណ្តាញសង្គម ជាច្រើនបានរកឃើញថា ឈ្មោះ Deng Lun ត្រូវបានដកចេញពីរឿងជាច្រើន មិនត្រឹមតែប៉ុណ្ណោះ កម្មវីធីកម្សាន្ត ក៏ដូចជាកម្មវិធីទូរទស្សន៍ ក៏ឈ្មោះ តារាប្រុសរូបនេះ ត្រុវបានដកចេញដូចគ្នាផងដែរ។
យ៉ាងណាមិញ អ្នកលេងអ៉ីនធឺណែត មានការសោកស្តាយ ដោយបានលើកឡើងថា ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០១២ រហូតមកដល់ពេលនេះ បានប្រឡូកក្នុងអាជីពនេះអស់រយៈពេល ១០ ឆ្នាំហើយ តែកិច្ចខិតខំប្រឹងប្រែងមួយទសវត្សរ៍ ប៉ុន្តែត្រឹមតែពេល 3 ម៉ោងកន្លះប៉ុណ្ណោះ Deng Lun បានបាត់បង់អ្វីៗទាំងអស់នៅក្នុងដៃរបស់លោក ព្រោះកំហុស នៃរឿងអាស្រូវមួយនេះទៅវិញ៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]