កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ មានអ្នកលេងបណ្ដាញសង្គមម្នាក់ បានបង្ហោះរូបថតរបស់ តារាស្រី Kim Tae Hee និង ស្វាមី លោក Bi Rain ដែលបានបង្ហាញខ្លួន នៅក្នុងហាងកាហ្វេមួយកន្លែង ដោយនៅក្នុងនោះ ហ្វេនៗបានចាប់អារម្មណ៍ជាពិសេស ទៅលើ Kim Tae Hee ជាមួយនឹងការតុបតែងខ្លួនរបស់នាង។
អ្វីដែល អ្នកគាំទ្រជាច្រើន បានយកចិត្តទុកដាក់បំផុតនោះគឺចំណុចលម្អិតពីរ ដែលទីមួយ គឺជា ដៃរបស់ Kim Tae Hee ដែលគេអាចសង្កេតឃើញថា កដៃរបស់តារាស្រីរូបនេះ មើលទៅពិតជា តូចស្ដើងមិនគួរឱ្យជឿ ខណៈមនុស្សមួយចំនួនបានលើកឡើងថា នេះអាចមកពី នាងស្រកទម្ងន់ច្រើនពេក ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯមួយទៀត ហ្វេនៗជាច្រើន បានចាប់អារម្មណ៍ទៅលើ កាបូបដែល Kim Tae Hee បានប្រើដើម្បីលម្អជាមួយនឹងឈុតសម្លៀកបំពាក់។ កាបូបមួយនេះ ត្រូវបានគេដឹងថា គឺជាកាបូបពីម៉ាកល្បី Hermes ទៀតផង។ ហើយការបង្ហាញខ្លួនលើកនេះ ពី Kim Tae Hee ត្រូវបានគេលើកឡើងថា បើទោះបីជានាង មានការតុបតែងបែបសាមញ្ញក្ដី តែក៏បានបង្ហាញពីឆន្ទៈ ក្នុងការលេងរបស់ដ៏ប្រណីត ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]