មានមិត្តនារីជាច្រើនចង់បានស្បែកសស្អាត ហើយអ្វីដែលសំខាន់បច្ចុប្បន្នមានផលិតផលជាច្រើនដាក់លក់លើទីផ្សារ ខណៈផលិតផលខ្លះនាំឲ្យប៉ះពាល់ដល់សុខភាព។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា អ្នកចង់លាបឡេស្បែក ត្រូវគិតពីប៉ុន្មានចំណុចដូចខាងក្រោម៖
– ចៀសវាងផលិតផលគ្មានម៉ាក សញ្ញា
– ពិនិត្យមើលប្រវត្តិក្រុមហ៊ុននាំចូល
– ចៀសវាងផលិតផលដែលមិនមានរាយឈ្មោះពីសារធាតុផ្សំ
– ដាក់កាលបរិច្ឆេទផលិត និងផុតកំណត់
– មានការទទួលស្គាល់ជាសកលឬទេ?
– មើលការចុះបញ្ជី និងលេខប្រវេទន៍នៅក្រសួងសុខាភិបាល
– ពិនិត្យមើលទីតាំងក្រុមហ៊ុនផលិត។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះ បន្តទៀតថាផលិតផលល្អ គ្មានជាតិកាត់ លាបទៅជួយឲ្យស្បែកប្រែប្រួលម្ដងបន្តិចៗ មិនមែនលេប ៣ ឬ ៧ ថ្ងៃដឹងលទ្ធផលឡើយ។ ចំណែកផលិតផលដែលគេប្រកាសលាបភ្លាមសភ្លាម អាចមិនល្អទៅថ្ងៃមុន ហើយប៉ះពាល់ដល់សុខភាពច្រើនយ៉ាង ព្រោះវាសម្បូរទៅដោយជាតិបារតច្រើន។
មួយវិញទៀតលោកវេជ្ជបណ្ឌិតក៏បានហាមមិនឲ្យប្រើផលិតផលលាយដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ព្រោះយើងមិនដឹងពីសារធាតុផ្សំ ដែលនាំឲ្យមានបញ្ហាតម្រងនោម ប៉ះពាល់សួត ប្រព័ន្ធរំលាយអាហារ រលាកស្បែក កន្ទួលស្បែក និងឆាប់មានស្នាម ជាំ ហើយជាពិសេសស្ត្រីមានផ្ទៃពោះ បើប្រើឡេមានជាតិបារត នាំឲ្យប៉ះពាល់ខួរក្បាល និងការចងចាំរបស់ទារក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]