តារាកម្សាន្ត÷ មិនទាន់បានប៉ុន្មានផង ក្រោយគ្រងតំណែងជាម្ចាស់ជ័យលាភី Mister Gobal កំលោះសង្ហាវ័យ២១ឆ្នាំ លោក Miguel Angel Lucas បេក្ខភាពតំណាងប្រទេសអេស្ប៉ាញ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ហ្វេនៗដែលជាអ្នកនិយមតាមដាននិងគាំទ្រលោក ក្រោយបានដឹងពីជីវប្រវត្តិ និងការងារសិល្បៈរបស់កំលោះសង្ហារូបនេះ។

យ៉ាងណាមិញ ខាងក្រោមនេះជា៧ចំណុចពីកំលោះសង្ហាលោកMiguel Angel Lucas បេក្ខភាពតំណាងប្រទេសអេស្ប៉ាញ ដែលអ្នកគួរដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណុចពិសេសៗទាំងនោះរួមមាន÷

១/.កំលោះសង្ហាMiguel Angel Lucas កើតនិងធំធាត់ឡើងនៅទីក្រុង Toledo ប្រទេសអេស្ប៉ាញ និងចេះភាសាអេស្ប៉ាញ ព្រមទាំងអង់គ្លេសយ៉ាងស្ទាត់ជំនាញ។ 

២/.ចំណង់ចំណូលចិត្ត​ចូល​ចិត្ត​ថត​រូប ចូល​ចិត្ត​អានសៀវភៅនិង​លេង​ព្យាណូ។ 

៣/.មានវ័យត្រឹមតែ២១ឆ្នាំ ប៉ុន្តែមានកំពស់ដល់ទៅ១ម៉ែត្រ៩៦សង់ទីម៉ែត្រ។

៤/.ក្នុងឆ្នាំ២០១២ លោកបានបញ្ចប់ការសិក្សាពី IES Carlos III ដែលជាសាលាមធ្យមសិក្សានៅ Toledo ។  ៥/.នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ លោកបានប្រកួតប្រជែងជាមួយបេក្ខជនចំនួន៥១នាក់ផ្សេងទៀតនៅ Mister RNB España ក្នុងទីក្រុង Periana, Málaga ប្រទេសអេស្ប៉ាញ។ ដោយសារសមត្ថភាព និងរូបសម្រស់ Toledo ត្រូវបានគ្រងតំណែងជា Mister Global Spain ឆ្នាំ២០២១

៦/.ពេលដែលកំពុងប្រកួតលោកបានឈ្នះពានរង្វាន់ដល់ទៅ៤ ហើយបន្ទាប់ពីទទួលតំណែងជា Mister Global Spain ២០២១ លោកក៏ចូលហ្វឹកហាត់ដើម្បីក្លាយជាអ្នកពន្លត់អគ្គីភ័យនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។

៧/.នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២លោកបានតំណាងឲ្យប្រទេសអេស្ប៉ាញក្នុងកម្មវិធី Mister Global 2021 នៅ Maha Sarakham ប្រទេសថៃ។ លោក​បាន​ប្រកួត​ប្រជែង​ជាមួយ​បេក្ខភាព​ចំនួន ៣២ នាក់​ផ្សេង​ទៀត ហើយ​បាន​ឈ្នះ​ពាន ក្នុងវ័យ២១ឆ្នាំ៕

ចង់ឃើញថាតើកំលោះសង្ហារូបនេះ ស្រស់សង្ហាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷

លោកMiguel Angel Lucas
លោកMiguel Angel Lucas
លោកMiguel Angel Lucas
លោកMiguel Angel Lucas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]