ភ្នំពេញ៖ បច្ចុប្បន្ននេះការទូទាត់បែបឌីជីថល គឺពិតជាពេញនិយមខ្លាំង ព្រោះការទូទាត់បែបនេះ គឺមានភាពងាយស្រួល និងមិនពិបាកក្នុងការដាក់សាច់ប្រាក់តាមខ្លួននោះទេ។ ក៏ប៉ុន្តែការទូទាត់បែបឌីជីថលមួយចំនួន ក៏នៅតែមិនទាន់អាចតម្រូវតាមចិត្តរបស់អតិថិជនមួយរយភាគរយនោះដែរ ព្រោះថាគ្រឹះស្ថានហិរញវត្ថុមួយចំនួន អាចទូទាត់តាមរយៈឌីជីថលនេះ បានតែជាមួយគ្រឹះស្ថានហិរញ្ញវត្ថុរបស់ខ្លួនតែប៉ុណ្ណោះ។
យ៉ាងណាមិញ នៅពេលនេះ លោកអ្នកនឹងលែងខ្វល់ខ្វាយជាមួយបញ្ហាដូចខាងលើនេះហើយ ព្រោះថា អតិថិជននឹងទទួលបានបទពិសោធន៍ថ្មី ជាមួយសេវាទូទាត់តាម KHQR បើទោះជាលោកអ្នកជាអតិថិជនរបស់គ្រឹស្ថានហិរញ្ញវត្ថុដទៃ ក៏លោកអ្នកអាចទូទាត់ជាមួយអាជីវករបស់ធនាគារ ហ្វីលីព ទូទាំងប្រទេស តាមរយៈសេវាទូទាត់តាម KHQR នេះដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សម៉្យាងវិញទៀត ចំពោះសេវាទូទាត់តាមរយៈ KHQR នេះ គឺត្រូវបានផ្តួចផ្តើមបង្កើតដោយធនាគារជាតិនៃកម្ពុជា។
គួរបញ្ជាក់ផងដែរថា ការទូទាត់តាមរយៈ KHQR នេះ គឺអាចទូទាត់បានតាមរយៈស្ថាប័នដែលជាដៃគូ ជាមួយធនាគារ ហ្វីលីព ជាង១៩ស្ថាប័ន ដូច្នេះហើយសម្រាប់អតិថិជនរបស់ធនាគារ ហ្វីលីព មានចម្ងល់ទាក់ទងនឹង សេវាទូទាត់តាម KHQR នេះ លោកអ្នកអាចទំនាក់ទំនងដើម្បីទទួលព័ត៌មានបន្ថែម តាមរយៈលេខ 086 930 000 និង 089 989 818 ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]