Tommy Hilfiger ដែលជាម៉ាកមួយរបស់ក្រុមហ៊ុន PVH Corp. មានសេចក្តី​សោមនស្ស​រីករាយក្នុងការប្រកាសថា តារាសម្តែងកូរ៉េលោក Kim Soo-Hyun នឹងក្លាយជាឯកអគ្គរាជទូត សម្រាប់ខូលិកសិន និទាឃរដូវឆ្នាំ ២០២២ សំលៀកបំពាក់បុរស។ លោក Kim Soo-Hyun កំពុងដឹកនាំយុទ្ធនាការ “Prep, for all” សម្រាប់និទាឃរដូវឆ្នាំ ២០២២ ដែ​លចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២២ ដែលប្រារព្ធអំពីការរំលឹកឡើងវិញនៃរចនាប័ទ្មបុរាណលាយលំនឹងភាពទំនើបបែបទាន់សម័យរបស់ម៉ាកនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​ Kim Soo-Hyun ត្រូវបានប្រកាសជាលើក​ឮដំបូងក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់ម៉ាក TOMMY HILFIGER សម្រាប់ខូលិកសិនសម្លៀកបំពាក់បុរសក្នុងរដូវស្លឹកឈើជ្រុះកាលនៅឆ្នាំ ២០២១​ រួមជាមួយនឹងភាពល្បីល្បាញរបស់តួសម្តែងទៀតផង។ គាត់ត្រូវបានគេស្គាល់តាមរយៈការសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ដ៏ពេញនិយមជាច្រើនដូចជារឿង My Love from the Star, The Producers និង It's Okay to Not Be Okay ក៏ដូចជាខ្សែភាពយន្តជាច្រើនរួមមាន The Thieves និង Secretly, Greatly។

ដោយមានការគាំទ្រជាខ្លាំងពីអ្នកគាំទ្រនៅជុំវិញគាត់ Kim បានក្លាយជាតារាឈានមុខគេនៅទូទាំងអាស៊ី ក៏ដូចជាអ្នកតំណាងដ៏មានឥទ្ធិពលប្រចាំ Hallyu (រលកកូរ៉េ) ដែលកំពុងតែមានភាពពេញនិយមយ៉ាងខ្លាំងនៅក្នុងតំបន់ផងដែរ។ ស្ទាយ៍នៃការរៀបចំខ្លួនរបស់ Kim គឺមានភាពងាយស្រួល សាមញ្ ញដែលមានការរួមបញ្ចូលគ្នាជាមួយនឹង ម៉ូតបែបកីឡាដែលកំពុងពេញនិយម ដោយនៅតែរក្សារនូវសភាពសុទុដ្ធនិយម និងមានជំនឿចិត្តទៅលើខ្លួនឯង។

ខូលិកសិនសំលៀកបំពាក់បុរសរបស់ម៉ាក TOMMY HILFIGER សម្រាប់និទាឃរដូវឆ្នាំ ២០២២នេះ គឺជាការប្រារព្ធនូវភាពសុទិដ្ឋិនិយមនៃទិដ្ឋភាពខាងក្រៅដ៏អស្ចារ្យ និងមានការរៀបចំតាមរយៈកញ្ចក់ឆ្នេរខាងលិច។ ដើម្បីបំពេញបន្ថែមនូវអារម្មណ៍ regatta, varsity និង surf ការបោះពុម្ព និងលំនាំនៃរដូវកាលនេះ គឺត្រូវបានរៀបចំច្នៃដោយដៃផ្ទាល់ជាមួយនឹងរសជាតិត្រូពិច ដូចដែលបានឃើញនៅក្នុង floral-camo ថ្មីនេះ។ ខូលិកសិននេះគឺជាការលើកកំពស់ទៅលើរបៀបនៃការរស់នៅស្ទាយ៍បែប​ ៣៦០ ដឺក្រេ ខណៈដែលការរចនានេះធ្វើដើម្បីបញ្ចេញពីភាពខុសគ្នារវាង 'ការងារធ្វើនៅផ្ទះ' និង 'ការងារធ្វើការពីគ្រប់ទីកន្លែង'។

​ចំណែកក្រណាត់ធម្មជាតិ គឺត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យាទំនើបប្រកបដោយនិរន្តរភាព ដែលបង្កើតបាននូវផលិតផលដែលមានការច្នៃប្រឌិត ចំណែកឯការរៀបចំតុបតែងដ៏សំខាន់សម្រាប់យុទ្ធនាការដូវកាលនេះរបស់ Kim រួមមានអាវពាក់ខាងក្រៅដែលមានទម្ងន់ធ្ងន់ អាវមានឆ្នូត និងអាវរងាក្រៅ (tech sail parka)។ ខូលិកសិនថ្មីនេះនឹងមាននៅលើគេហទំព័រ tommy.com ឬក៏អ្នកអាចជាវនៅហាង TOMMY HILFIGER ទូទាំងពិភពលោក និងតាមរយៈដៃគូលក់ដុំ ចាប់ពីខែមីនា ឆ្នាំ២០២២​ នេះទៅ។

ភាពជាដៃគូនេះបន្តមានការគាំទ្រយ៉ាងខ្លាំងដល់ការពង្រីកម៉ាកយីហោទៅក្នុងទីផ្សារអាស៊ីទៀតផង ដែលជាតំបន់សក្តានុពលនៃកំណើនខ្ពស់បំផុត ​ហើយក៏ជាកត្តាជំរុញមួយដ៏សំខាន់នៅក្នុងចក្ខុវិស័យយុទ្ធសាស្ត្ររួមរបស់ម៉ាក Tommy Hilfiger​ ផងដែរ។

មិត្តភក្តិ និង followers នៃម៉ាកយីហោនេះអាចចូលរួមប្រាស្រ័យទាក់ទងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រើ #TommyHilfiger និង @TommyHilfiger។

អំពី Tommy Hilfiger

ជាមួយនឹងផលប័ត្រម៉ាកដែលរួមមាន TOMMY HILFIGER និង TOMMY JEANS, Tommy Hilfiger គឺជាក្រុមហ៊ុនរចនាម៉ូដលំដាប់ខ្ពស់មួយដែលមានការទទួលស្គាល់បំផុតក្នុងពិភពលោក។ ម៉ាកនេះបានផ្តោតសំខាន់ទៅលើការរចនា និងទីផ្សារសម្លៀកបំពាក់បុរសមានគុណភាពខ្ពស់ និងសម្លៀកបំពាក់កីឡា សម្លៀកបំពាក់កុមារ ខោខូវប៊យ ខោអាវក្នុង (រួមទាំងរ៉ូប ខោអាវគេង និងខោអាវនៅផ្ទះ) ស្បែកជើង និងគ្រឿងលម្អផ្សេងៗ។ តាមរយៈអ្នកទទួលអាជ្ញាប័ណ្ណដែលបានជ្រើសរើស Tommy Hilfiger ផ្តល់ជូននូវផលិតផលដែលបំពេញបន្ថែមដល់ការរស់នៅប្រចាំថ្ងៃដូចជា វ៉ែនតា នាឡិកា ទឹកអប់ សម្លៀកបំពាក់ហែលទឹក ស្រោមជើង ទំនិញស្បែកតូចៗ ទំនិញប្រើប្រាស់ក្នុងផ្ទះ និងវ៉ាលីជាដើម។ ផលិតផល TOMMY JEANS រួមមានខោខូវប៊យ និងស្បែកជើងសម្រាប់បុរស និងស្ត្រី គ្រឿងតុបតែងលម្អ និងទឹកអប់។ ទំនិញក្រោមម៉ាកយីហោ TOMMY HILFIGER និង TOMMY JEANS មានសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោកតាមរយៈបណ្តាញដ៏ធំទូលាយនៃហាងលក់រាយ TOMMY HILFIGER និង TOMMY JEANS រួមមានហាងឯកទេស ហាងលក់ទំនិញឈានមុខគេ និងតាមបណ្ដាហាងលក់រាយតាមអ៊ីនធឺណិត ក៏ដូចជានៅក្នុងវេបសាយ tommy.com។

អំពី PVH Corp.

PVH គឺជាក្រុមហ៊ុនម៉ូដសម្លៀកបំពាក់ដ៏ធំបំផុត និងទទួលបានការកោតសរសើរមួយរបស់ពិភពលោក ដោយភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ជាង 40 ប្រទេស។ ម៉ាកសញ្ញាពិភពលោកប្រចាំរបស់យើងរួមមាន Calvin Klein និង TOMMY HILFIGER។ ប្រវត្តិសាស្រ្ត 140 ឆ្នាំរបស់យើងត្រូវបានបង្កើតឡើងដោយភាពខ្លាំងនៃម៉ាករបស់យើង ក្រុមការងាររបស់យើង និងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញម៉ូដទៅមុខឱ្យបានល្អឥតខ្ចោះ។ នោះហើយជាថាមពលរបស់ពួកយើង។ នោះហើយគឺជាថាមពលរបស់ PVH។

សូម Follow ពួកយើងតាមរយៈ Facebook, Instagram, Twitter និង LinkedIn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]