ពិភពលោក÷ ដូចពាក្យចាស់លោកពោលថា អាគមសមអាយុ មិនជឿកុំប្រមាថ ដូច្នោះមែន។ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងជាពិសេសដែលដែលនិយមតាមដានព័ត៌មានពិភពលោកបានផ្ទុះការចាប់អារម្មណ៍សាជាថ្មីម្តងទៀត ក្រោយឃើញហេតុការណ៍គ្រោះរញ្ជួយដីនៅក្នុងខេត្តMiyaki និង Fukushima ក្នុងប្រទេសជប៉ុន កាលពីយប់ថ្ងៃពុធ កន្លងទៅ។

យ៉ាងណាមិញ ងាកក្រលេកមកចាប់អារម្មណ៍ពីទំនាយរបស់លោកយាយពិការភ្នែកដ៏ល្បី Baba Vanga សម្រាប់ឆ្នាំ២០២២ឯណេះវិញ លោកយាយបានទាយទុកមកថា នឹងកើតមានរញ្ជួយដីខ្លាំងក្នុងពិភពលោក ជាពិសេសនៅក្នុងប្រទេសកោះក្នុងមហាសមុទ្រប៉ាសុីហ្វិក ព្រមទាំងមាន"ទឹកជំនន់ខ្លាំង" នៅក្នុងប្រទេសអាស៊ីមួយចំនួន រួមទាំងអូស្ត្រាលីថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការគួរឲ្យកត់សម្គាល់ពាក្យទំនាយរបស់លោកយាយ Baba Vanga ហាក់ដូចជាត្រូវគ្នាទៅនឹងព្រឹត្តិការណ៍ពិភពលោក ដោយដើមឆ្នាំ២០២២នេះ អូស្ត្រាលីបានជួបនឹងបញ្ហាទឹកជំនន់ ហើយជប៉ុនដែលជាប្រទេសក្នុងមហាសមុទ្រប៉ាសុីហ្វិកបានជួបនឹងគ្រោះរញ្ជួយដី៕

គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន
គ្រោះទឹកជំនន់អូស្ត្រាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]