ភ្នំពេញ៖ តារាចម្រៀង LISA ដឹកនាំយុទ្ធនាការផ្សព្វផ្សាយ «I Rise, We Rise» ថ្មីរបស់ស្រាវីស្គី Chivas នៅទ្វីបអាស៊ី ដើម្បីអបអរសាទរភាពជោគជ័យផ្ទាល់ខ្លួន និងការលើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួន។

ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២ ស្រាវីស្គី Chivas បានប្រកាសចាប់ដៃគូរជាមួយកញ្ញា LISA ដែលជាកំពូលតារាចម្រៀង​ K-Pop ដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ជាទូតសុឆ្ទនៈថ្មីរបស់ខ្លួន និងជាស្ត្រីដំបូងគេដែលតំណាង​ឲ្យម៉ាកយីហោស្រាវីស្គី Chivas នៅក្នុងទ្វីបអាស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
LISA ជាទូតសុឆ្ទនៈ របស់ស្រាវីស្គី CHIVAS

ដោយបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបំផុសគំនិតសម្រាប់អ្នកគាំទ្ររបស់ស្រាវីស្គី Chivas ជំនាន់ក្រោយមកពីជុំវិញពិភពលោកតាមរយៈយុទ្ធនាការផ្សព្វផ្សាយ «I Rise, We Rise» ថ្មីរបស់ខ្លួន Chivas បានសហការជាមួយតារាចម្រៀងដ៏ល្បីល្បាញ និងជាអ្នកផ្តួចផ្តើម ដើម្បីអបអរសាទរ និង​លើកទឹកចិត្តដល់ អ្នកជំនាន់ក្រោយ ដែលកំពុងប្រឹងប្រែងតស៊ូត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពជោគជ័យរបស់ពួកគេ។

ជាក់ស្តែង ភាពជោគជ័យរបស់កញ្ញា LISA ទាំងសមិទ្ធិផល និងស្ទីលរបស់នាងឆ្លងកាត់តាមរយៈតន្ត្រី បានធ្វើឲ្យនាងកាន់តែរឹងមាំក្នុងនាមជាអ្នកដឹកនាំពោពេញដោយទំនុកចិត្តលើខ្លួនឯង លើកទឹកចិត្ត និងបំបែកគំនាបរនាំងវប្បធម៌ទៅលើស្រ្តី។

LISA បានចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង ដែលបានចាកចេញពីប្រទេសថៃ ដើម្បីបន្តរកក្តីសុបិនរបស់នាង  ហើយបានក្លាយទៅជាសមាជិកនៃក្រុមតន្រ្តីដ៏ធំបំផុតរបស់ពិភពលោក ដោយបំបែកកំណត់ត្រាអន្តរជាតិក្នុងអាជីពការងាររបស់នាង ដោយបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជាចិត្ត គឺជាភាពជោគជ័យរបស់នាងនៅពេលបច្ចុប្បន្ននេះ ។ កញ្ញា LISA បន្តត្រួសត្រាយផ្លូវផ្ទាល់ខ្លួនផង នឹងជួយបំផុសគំនិតអ្នកជុំវិញខ្លួន ហើយដើរតួជាបុគ្គលគំរូដើម្បីលើកទឹកចិត្តមនុស្សជាច្រើននៅទូទាំងពិភពលោក។ រឿងរ៉ាវរបស់កញ្ញា LISA គឺលាយបញ្ចូលគ្នារវាងភាពជោគជ័យ និងការខិតខំប្រឹងប្រែង ប្រៀបដូចទៅនឹងអត្តសញ្ញាណរបស់ស្រាវីស្គី Chivas​ ដូច្នោះដែរ ដែលនឹងបង្ហាញទៅអ្នកគាំទ្រជំនាន់ក្រោយរបស់ស្រាស្កុតវីស្គីនៅទ្វីបអាស៊ី។

កញ្ញា LISA បាន​លើកឡើង​ថា​៖

ការលើកឡើងរបស់​ LISA
LISA ជាទូតសុឆ្ទនៈ របស់ស្រាវីស្គី CHIVAS

ការសហការនេះចាប់ផ្តើមជាមួយនឹងវីដេអូពាណិជ្ជកម្មតាមទូរទស្សន៍មួយ ដែលមានចំណងជើងថា «Chivas Regal x LISA: I Rise, We Rise» ដែលថតនៅ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ការផ្សាយពាណិជ្ជកម្មដែលបញ្ចូលសម្លេងដោយកញ្ញា LISA ផ្ទាល់តែម្តង ដោយផ្តើម​ចេញពីស្វែងរកពីដំណើរជីវិតផ្ទាល់ខ្លួនរបស់នាង ឥតឈប់ឈរដើម្បីសម្រេចក្តីសុបិន ជាមួយសម្លេងដ៏ទាក់ទាញ។​ វីដេអូពាណិជ្ជកម្មនេះដឹកនាំថតដោយលោក Liukh មានបង្ហាញ រូបភាពដ៏ទាក់ទាញរបស់ LISA ក្រេបស្រា Chivas Highball និងលើកទឹកចិត្តឲ្យអ្នកទស្សនិកជនឲ្យបង្កើតភាពជោគជ័យទៅតាមទេពកោសល្យផ្ទាល់ខ្លួនរបស់ពួកគេ។ ហើយទាំងនេះគ្រាន់តែជាការចាប់ផ្តើមនៃការសហការរវាងកញ្ញា LISA និង Chivas ។ ជាងនេះទៅទៀត នឹងមានព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់ សកម្មភាពការងារផ្ទាល់ និងការងារផ្តាច់មុខជាច្រើនដែលនឹងធ្វើឡើងឆាប់ៗក្នុងឆ្នាំនេះ។

លោកនាយកផ្នែកទីផ្សារសកល របស់ស្រាវិស្គី Chivas គឺលោក Nick Blacknell បានមានប្រសាសន៍ថា៖

ប្រសាសន៍លោក Nick Blacknell​ 

យុទ្ធនាការផ្សព្វផ្សាយស្រាវិស្គី Chivas Regal x LISA នឹងត្រូវបង្ហាញ នៅទូទាំងតំបន់អាស៊ី តាមរយៈផ្ទាំងផ្សាយពាណិជ្ជកម្ម  ទូរទស្សន៍  បណ្តាញសង្គម និងតាមរយៈការផ្សព្វផ្សាយព័ត៍មាននានា ។ ដើម្បីស្វែងយល់បន្ថែមអំពីការចាប់ដៃគូជាមួយកញ្ញា LISA ហើយដើម្បីទទួលបានព៍ត័មាននានា សូមចូលទៅកាន់ Chivas.com ឬតាមដានពួកយើងនៅលើ Instagram @ChivasRegal

អំពី LISA

កញ្ញា LISA គឺ​ជា​សមាជិក​ក្រុម​តារាចម្រៀង​នារី BLACKPINK នៅ​កូរ៉េ​ខាង​ត្បូង ស្ថិត​ក្រោម​ផលិតកម្ម YG Entertainment។ ក្រុម BLACKPINK បានឆក់យកបេះដូងទស្សនិកជនតាំងពីពេលដែលពួកគេបានចេញបទចម្រៀងដំបូងរបស់ពួកគេគឺបទ SQUARE ONE នៅក្នុងខែសីហា ឆ្នាំ 2016។ ចាប់តាំងពីពេលនោះមក ពួកគេបាន ចេញបទចម្រៀងជាបន្តបន្ទាប់ដូចជា «DDU-DU DDU-DU» និង «Kill This Love» ជា បទចម្រៀងល្បី ៗ ដែលធ្វើឱ្យពួកគេឈានទៅរកភាពល្បីល្បាញទូទាំងពិភពលោក។ ក្រុម BLACKPINK បានចេញអាល់ប៊ុមពេញដំបូងគឺ THE ALBUM នៅក្នុងខែតុលា ឆ្នាំ 2020 ដោយបានជាប់ចំណាត់ថ្នាក់កំពូលតារាងតន្ត្រីដ៏លេចធ្លោ និងត្រូវបានទទួល ពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន។ វាក៏ទទួលបានការបញ្ជាទិញលើសពី 1.3 លានផងដែរ ដែលជាក្រុមចម្រៀងនារី K-Pop ដំបូងគេដែលឈានដល់កម្រិតកំពូលនេះ។

ឥទ្ធិពល និងវត្តមានជាសកលរបស់ LISA បន្តកើនឡើង ដូចដែលបានបង្ហាញដោយមានអ្នកតាមដាននៅលើ Instagram 72.54 លាននាក់ (គិតត្រឹមថ្ងៃទី 28 ខែមករា ឆ្នាំ 2021) នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្បីល្បាញនេះ។

អំពីស្រាវីស្គី Chivas

ស្រាវីស្គី​  Chivas ជឿជាក់ថាការសហការរួមបញ្ចូលគ្នាគឺធ្វើឲ្យជីវិតកាន់តែប្រសើរ និងរួមទាំងស្រា Scotch ផងដែរ។  ដោយសារការសហការធ្វើការរួមគ្នារវាង​ បងប្អូនប្រុសពីរនាក់ គឺ លោក James និង John Chivas គឺជាអ្នកដែលរកឃើញរបៀបការលាយស្រាបញ្ចូលគ្នានៅសតវត្សទី 19 នៅប្រទេសស្កុតឡែន។

ចាប់តាំងពីពេលនោះមកស្រាវីស្គី​ Chivas បានដើរតួរយ៉ាងសំខាន់ចំពោះភាពរីកចម្រើនរបស់ស្រាវីស្គី នៅទូទាំងពិភពលោក ដោយការលាយបញ្ចូលគ្នារវាងស្រូវសាលី  និងគ្រាប់ធញ្ញជាតិក្នុងស្រាវីស្គីដ៏ល្អបំផុតគឺបង្កើតនូវស្រាដ៏អស្ចារ្យ។ ស្រាវីស្គី​ Chivas ក៏ជឿជាក់លើថាមពលក្នុងជីវិតរស់នៅក៏កើតឡើងតាមរយៈការរួមបញ្ចូលគ្នា ប្រៀបដូចជាស្រាស្កុតវិស្គីដែរ ។ ការប្រមូលធនធានមនុស្សមកធ្វើការរួមគ្នា ដើម្បីបង្កើតភាពអស្ចារ្យមួយ ដែលជាមូលហេតុដែលស្រាវីស្គី​  Chivas មានមោទនភាពក្នុងការក្លាយជាដៃគូសហការរបស់ក្លិប Manchester United ដែលជាក្លឹបបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។ ហើយចាប់ដៃរួមគ្នាដើម្បីសម្រេចមហិច្ឆិតាជាមួយគ្នាដើម្បី សកម្មភាពសប្បុរសធម៍ និងការប្រើប្រាស់ភាពជោគជ័យដើម្បីជួយដល់អ្នកដទៃ នេះជាមូលហេតុដែលក្រុមហ៊ុន Chivas Venture បានគំនិតផ្តួចផ្តើមការងារសហគមន៍ ផ្តល់សិទ្ធិអំណាច និងការគាំទ្រដល់សហគ្រិនជំនាន់ក្រោយដែលមានភាពច្នៃប្រឌិត ដែលកំពុងផ្លាស់ប្តូរជាវិជ្ជមានដល់សហគមន៍របស់ពួកគេ។

ស្រាវីស្គី​  Chivas ផលិតឡើង នៅទីក្រុង Speyside ប្រទេសស្កុតឡែន និងជាមួយប្រទេសជាង 100 ជុំវិញពិភពលោក។ ដែលទាំងអស់គ្នារួមគ្នាធ្វើឱ្យស្រាវីស្គី​  Chivas ទទួលបានភាពជោគជ័យជាសកលនាពេលបច្ចុប្បន្ននេះ ដោយលក់បានច្រើនជាង 4.2 លានកេស​ (១កេស​ ស្មើ 9L) ជារៀងរាល់ឆ្នាំ។ ស្រាវីស្គី​ Chivas លាយបញ្ចូលគ្នារវាងភាពបុរាណដែលមិនចេះជិនណាយជាមួយនឹងការច្នៃប្រឌិតបែបទំនើប រួមមាន Chivas 12 Chivas Extra 13 Chivas XV Chivas Mizunara​​ Chivas 18 Chivas Ultis Chivas 25 Chivas Regal The Icon និង Global Travel Retail Exclusive Chivas Brothers Blend។

អំពី Pernod Ricard

Pernod Ricard គឺជាក្រុមហ៊ុនផលិតស្រាធំជាងគេលំដាប់ទី២លើពិភពលោក ដែលមានចំនួលសរុបពីការលក់ចំនួន 8,824 លានអឺរ៉ូ ក្នុងឆ្នាំ2021 និងជាក្រុមហ៊ុនផលិតផលស្រាដែលមានម៉ាកនំាមុខគេចំនួន 16 ម៉ាកក្នុងចំនោមម៉ាកផលិតផលនាំមុខគេចំនួន100 នៃផលិតផលស្រាទូទំាងពិភពលោក  ព្រមទាំងជាក្រុមហ៊ុនដែលត្រូវបានការទទួលស្គាល់អំពីកិត្យានុភាព និងវិសាលភាពក្នុងការចែកចាយផលិតផលស្រានៅក្នុងឧស្សាហកម្មនេះ ជាមួយនឹងម៉ាកល្បីៗជាង 240 ដែលចែកចាយលើទីផ្សារជាង 160 ប្រទេស។ ក្រុមហ៊ុន Pernod Ricard ជាក្រុមហ៊ុនមួយក្នុងចំណោមម៉ាកសញ្ញាដែលល្បីល្បាញជាងគេនៅក្នុងវិស័យផលិតស្រា ដែលមានដូចជា Absolut Vodka, Ricard pastis, Ballantine’s, Chivas Regal, Royal Salute និង The Glenlivet Scotch whiskies, Jameson Irish whiskey, Martell cognac, Havana Club rum, Beefeater gin, Malibu liqueur, Mumm និង Perrier-Jouët champagnes, ក៏ដូចជា Jacob’s Creek, Brancott Estate, Campo Viejo និង Kenwood wines

ក្រុមហ៊ុនប្តេជ្ញាយ៉ាងមោះមុតលើគោលនយោបាយអភិវឌ្ឍដោយចីរភាព និងលើកទឹកចិត្តការប្រើប្រាស់ដោយ ទំនួលខុសត្រូវ។ យុទ្ធសាស្ត្រនិងមហិច្ឆតារបស់ក្រុមហ៊ុនគឺផ្តោតលើគុណតម្លៃសំខាន់ៗចំនួន៣ ដែលនាំដល់ ការពង្រីក ខ្លួនឥតឈប់ឈរគឺ ស្មារតីសហគ្រិនភាព ការជឿទុកចិត្តទៅវិញទៅមក និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌ខ្ពស់។

ក្រុមហ៊ុន Pernod Ricard មានបុគ្គលិកសរុបប្រមាណជា ១៨៥០០នាក់ និងមានប្រតិបត្តិការតាមរយៈការ គ្រប់គ្រងបែបវិមជ្ឈកា (Decentralized Organization)  ដោយផ្អែកទៅលើទស្សនៈវិស័យ “Créateurs de Convivialité”  ។ គោលដៅប្រកបដោយចីរភាព និង ការរួមចំណែករយៈពេលវែងរបស់ក្រុមហ៊ុន ក្នុងឆ្នាំ 2030 “Good Times from a Good Place” គឺប្តេជ្ញារួមបញ្ចូលរាល់គ្រប់សកម្មភាពដើម្បីបង្កើតនូវផលិតផលសុទ្ធនិងមានគុណភាពខ្ពស់ ព្រមទំាងត្រូវបានទទួលចូលជាសមាជិក UN Global Compact LEAD ។ ក្រុមហ៊ុន Pernod Ricard បានចុះបញ្ជីរក្នុង Euronext (Ticker: RI; ISIN Code: FR0000120693) និងជាសមាជិក CAC 40 និង Eurostoxx ក្នុងមាត្រា 50។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]