ភ្នំពេញ៖ បើមិនល្អមិនអស្ចារ្យមិនឡូយមិនទំនើបក៏មិនយកមកបង្ហាញ និងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាដែរ។ Galaxy A ស៊េរីថ្មីក្នុងឆ្នាំ ២០២២ ដែលក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញជូនតាមរយៈការផ្សាយផ្ទាល់ Live នៅ សណ្ឋាគារ High Ground ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង ៩:០០ យប់ រហូតដល់ ម៉ោង ១០:០០ យប់ រួមមាន៖ Galaxy A33 5G, Galaxy A73 5G និង Galaxy A53 5G ដោយមានវត្តមានចូលរួមពីសំណាក់អ្នកសារព័ត៌មាន អ្នកថតរូបអាជីព និងអ្នក Review ស្មាតហ្វូនល្បីៗជាច្រើនរូបកាលពីពេលថ្មីៗកន្លងទៅនេះគឺពិតជាមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែនមិនចាញ់បងប្អូនរួមត្រកូលស៊េរី Flagship ប៉ុន្មានឡើយ! និយាយទៅម៉្យាងម្នាក់ទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកស្រី សុន ច័ន្ទដានី ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖
ជាក់ស្តែងថ្ងៃនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងដើម្បីឱ្យអតិថិជនទាំងអស់បានភ្លក់នូវរសជាតិតាមរសនិយមរបស់ខ្លួននៃបច្ចេកវិទ្យាជំនាន់ចុងក្រោយដ៏ច្រើនសម្បូរបែបរបស់ Galaxy A ស៊េរី ប្រចាំឆ្នាំ ២០២២ នេះ ក្រុមហ៊ុនបានបើកឱ្យអតិថិជនទាំងអស់ទូទាំងប្រទេសធ្វើការកម៉្មង់ទុកមុន Galaxy A53 5G (Pre-order) បានចាប់ពីថ្ងៃទី ១៨ ដល់ ២៥ ខែមីនា ឆ្នាំ ២០២២ នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖
* កម្ម៉ង់ទិញទុកមុន Galaxy A53 5G
* នឹងទទួលបាននាឡិកា Galaxy Fit2 ដែលមានតម្លៃស្មើនឹង $59 មួយគ្រឿងដ៏ស្រស់ស្អាតភ្លាមៗ។
សូមខ្សឹបបង្ហើបដាក់ប្រព័ន្ធផ្សព្វផ្សាយថា Galaxy A33 5G, Galaxy A73 5G និង Galaxy A53 5G មានលក្ខណៈពិសេស និងចំណុចលេចធ្លោច្រើនទៅលើផ្នែក៖
- កាមេរ៉ា ដែលមានភិចហ្សែលធំ ថតស្អាតភ្លឺច្បាស់
- កម្លាំងថាមពលថ្មខ្លាំងកាន់បានយូរ អាចប្រើបានរហូតដល់ 2 ថ្ងៃ!
- កញ្ចក់អេក្រង់ដ៏ភ្លឺត្រជាក់ភ្នែក Gorilla glass 5 ធន់មាំ
- ជាពិសេសប្រព័ន្ធការពារជម្រាបទឹក និងធូលីដីខ្ពស់ IP67
- រូបរាងដ៏សិចស៊ីស្តើងទាក់ទាញបំផុត
- តម្លៃ៖ Galaxy A33 5G $369, Galaxy A53 5G $449 និង Galaxy A73 5G $509
ហ៊ាននិយាយថាអតិថិជនទាំងអស់ប្រាកដជាពេញចិត្តពេញថ្លើមញញឹមបិទមាត់មិនជិត និងមិនអស់ចិត្តថាហេតុអ្វីបានជាក្រុមហ៊ុន សាមសុង ហ៊ានផលិតក៏ដូចជាដាក់លក់ជូនជាមួយនឹងតម្លៃពិសេសបំផុតនឹកស្មានមិនដល់បែបនេះ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]