ថៃ÷ ពេលពីពេលថ្មីៗកន្លងទៅនេះ ក្រោយសម្រេចចិត្តលះបង់ទ្រព្យសម្បត្តិ និងប្រពន្ធកូនដោយចូលខ្លួនទៅបួស បុរសអ្នកមានអភិជនពីរនាក់ដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងរ៉ាវនៃការស្លាប់របស់តារាសម្តែងស្រីដ៏ល្បី Tangmo និងលោកហាយសូ Por និង Robert បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលអ្នកទាំងពីចូលខ្លួនតាំងសមាធិជិត៨ម៉ោង។
ជាក់ស្តែងយោងតាមរូបថតជាច្រើនសន្លឹកបានបង្ហាញអំពីសកម្មភាពរបស់ហាយសូលំដាប់អភិជនទាំងពីរគឺទាំង លោក Por និង Robert អង្គុយតាំងសម្មាធិ ដៃដាក់លើគ្នា ហាក់បីដូចជាកំពុងតែផ្តោតអារម្មណ៍ខ្លាំង នឹងចំណាយពេលវេលាអស់ដល់ទៅ៨ម៉ោង ពោលគឺតាំងតែពីម៉ោង៩យប់ រហូតដល់ម៉ោង៥ព្រឹក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយបានឃើញលោក Por និង Robert អង្គុយតាំងសមាធិអស់រយ:ពេលជិត៨ម៉ោងយ៉ាងដូច្នេះ មានអ្នកតាមដានរឿងក្តី Tangmo មួយចំនួនបានបោះពាក្យសម្តីចោទសួរទៅកាន់អ្នកទាំងពីរថាហេតុអ្វីលះបង់សក់និងមុខជំនួញមកធ្វើដូច្នេះ ស្របពេលដែលរឿងក្តី Tangmo មិនទាន់បញ្ចប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]