រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយសេពគប់គ្នាជាង៥ឆ្នាំទៅហើយ ចុងក្រោយតារាកំប្លែងស្រីវ័យក្មេង វ៉ាន់ នីឡា ត្រូវចាស់ទុំរៀបចំឲ្យរៀបមង្គលការតាមប្រពៃណី ផ្ទុយទៅវិញ ដោយសារតែ បញ្ហានៃការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឲ្យ រូបនាង និងគូដណ្តឹងត្រូវលើកពិធីម្តងហើយម្តងទៀត រហូតដល់ទៅ៣ឆ្នាំ។

យ៉ាងណាក្តី ក្នុងខែមីនានេះ រូបនាងបាន បង្ហោះធៀបការរបស់ខ្លួន ជាមួយនឹង កាលបរិច្ឆេទព្រមទាំងទីកន្លែងរៀបអាពាហ៍ពិពាហ៍ ច្បាស់លាស់ដោយពិធីនឹងត្រូវចាប់ផ្តើម រៀបចំចាប់ពីថ្ងៃស្អែកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ក្រោយប្រកាសរៀបការនោះ គេឃើញ តារាស្រីរូបនេះ ទម្លាយរូបភាពPre-Wedding របស់ខ្លួនជាបន្តបន្ទាប់ មើលទៅពិតជាសាកសមនឹងគ្នាខ្លាំងណាស់ ជាពិសេសមួយឈុតនេះ កាន់តែប្លែកតែម្តង មើលទៅពិតជា រស់រវើក បូកផ្សំនឹងសម្រស់ នីឡា ស្អាតដូចកូនតុក្កតាថែមទៀតនោះ ធ្វើឲ្យរូបភាពប៉ុន្មានសន្លឹកគួរឲ្យទាក់ទាញខ្លាំងឡើង ហ្វេនៗឃើញហើយចង់រៀបការតាម៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៈ Image Hunter Photography

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា