ថៃ៖ បើទោះ​បី​ជា​ មាន​ទំនាក់​ទំនង​ជា​ច្រើន​ឆ្នាំ​ក៏ពិតមែន ប៉ុន្តែ គូស្នេហ៍តារាប្រុស លោក Mario និងតារាចម្រៀង Junji ហាក់មិនសូវជាមានពេលផ្អែមល្ហែម នៅលើបណ្តាញសារព័ត៌មាន ឱ្យអ្នកគាំទ្រជាច្រើនបានតាមដាននោះទេ។ 

ដោយឡែក កាលពីពេលថ្មីៗនេះ គូស្នេហ៍អ្នកទាំងពីរ ស្រាប់តែបានចូលរួម អបអរសាទរ ក្នុងពិធីមង្គលការរបស់ផលិតកររឿងភាគល្បីឈ្មោះ Jet Nattaphong ហើយនេះក៏ជាការបង្ហាញរួមគ្នា ដែលធ្វើឲ្យទស្សនិកជន ទន្ទឹងរង់ចាំថាតើ គូស្នេហ៍មួយគូនេះ មានសកម្មភាពដ៏រីករាយយ៉ាងណាខ្លះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស អំឡុងពេលជប់លៀងក្នុងពិធីមង្គលការ តារាស្រី Junji បានរត់ទៅនាំ Mario ដែលជាគូស្នេហ៍ខ្លួន ដើម្បីចាប់មីក្រូឡើងច្រៀងជាមួយគ្នា ដ៏រ៉ូមែនទិក ខណៈមានមិត្តភ័ក្តិជាច្រើនទៀត  បានស្រែកហ៊ោកញ្ជ្រៀវគ្រប់ៗគ្នា និងសរសើរ​ពីទិដ្ឋភាពដ៏គួរឲ្យស្រលាញ់េរបស់ អ្នកទាំងពីរ ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Mario 
Mario 
Mario និង គូស្នេហ៍
Mario និង គូស្នេហ៍
Mario និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]