ភ្នំពេញ៖ នាថ្ងៃអង្គារ ទី15 ខែមីនា ឆ្នាំ2022 នៅម៉ោង 5:00 ល្ងាច ក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics មានកិត្តិយសជាខ្លាំងក្នុងការអញ្ជើញភ្ញៀវកិត្តិយស ទាំងអស់ក្នុងការចូលរួមក្នុងកម្មវិធី “ការដាក់តាំងបង្ហាញម៉ាស៊ីនត្រជាក់ LG ឆ្នាំ 2022” ដែលមានការរៀបចំនៅក្នុងសណ្ឌាគារ Hyatt Regency Phnom Penh។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលហេតុចម្បងដែលក្រុមហ៊ុន GGear Group និងក្រុមហ៊ុន LG Electronics រៀបចំកម្មវិធីនេះឡើងដើម្បី ធ្វើការផ្សព្វផ្សាយដល់គ្រប់តំណាងចែកចាយទាំងអស់ អោយបានដឹងអំពី បន្ថែមផលិតផលរបស់ ម៉ាស៊ីនត្រជាក់ LG Dual Cool, ម៉ាស៊ីនត្រជាក់ LG Dual Cool Puri with UV nano ដែលជាម៉ូដែលចុងក្រោយបានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាថ្មីហៅថា " UV Nano Technology " និង " Plasma Ionizer " និង ម៉ាស៊ីនត្រជាក់សំរាប់អាជីវកម្មខ្នាតធំមួយចំនួនទៀតផងដែរ។
ដោយការដាក់បង្ហាញនេះរៀបចំឡើង ដើម្បីបង្ហាញនូវប្រភេទម៉ាស៊ីនត្រជាក់ស៊េរីចុងក្រោយរបស់ LG សម្រាប់គ្រប់តំណាងចែកចាយ បានធ្វើការតេស្តជាមួយ ប្រសិទ្ធភាពរបស់ ម៉ាស៊ីនត្រជាក់ដែលបានដាក់បង្ហាញ ដោយផ្ទាល់ពីក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics ដើម្បីងាយស្រួលគ្រប់អ្នកលក់ទាំងអស់ ក្នុងការបង្ហាញនូវមុខងារសំខាន់ៗ ទៅកាន់អតិថិជនរបស់គាត់មានភាពងាយ ស្រួល ក្នុងការយល់ដឹងបន្ថែមអំពីម៉ាស៊ីនត្រជាក់ LG។ ដោយគ្រប់ម៉ាស៊ីនត្រជាក់ LG ទាំងអស់សុទ្ធតែមានតួនាទីអាចកម្ចាត់ មេរោគ បាក់តេរី វីរុសផ្សេងៗដែលចូលក្នុងម៉ាស៊ីនត្រជាក់។
ឆ្លៀតឳកាលនោះដែល លោក ហ៊ ហាប់ ដែលជាអគ្គនាយក ក្រុមហ៊ុន GGEAR Trading បានមានប្រសាសន៍ថា៖
លោកអគ្គនាយក បានបន្តទៀតថា នៅក្នុងឆ្នាំ២០២២នេះ យើងមានបេសសកម្មធ្វើយ៉ាងណាឱ្យទំហំធ្វើទីផ្សារមានការកើនឡើង ២ ទៅ៣ដង បើធៀបទៅនឹងឆ្នាំ២០២១ តាមរយៈសកម្មភាពដែលយើងកំពុងធ្វើការជាមួយនឹងកិច្ចសហការដែលយើងកំពុងតែមាន។
ហើយសួរថាតើយើងគួរធ្វើមិច ដើម្បីឱ្យទំហំទីផ្សាររបស់យើងកើនឡើង?
ពិតណាស់ក្រុមហ៊ុន GGEAR មានគោលដៅ និងផែនការច្បាស់លាស់ ក្នុងការជំរុញម៉ាកយីហោ LG ឱ្យមានការជឿទុកចិត្តបំផុតពីដៃគូអាជីវកម្មក៏ដូចជាអតិថិជន។ ទី២. យើងមានបេសសកម្មចង់ឱ្យយីហោ LG ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មល្អបំផុត គួរជាទីទុកចិត្តដល់អតិថិជននិងអាជីវករ។ ទី៣. ចំពោះផលិតផល LG គឺជាផលិតផលដែលមានសុវត្ថិភាពបំផុត ទាំងផ្លូវច្បាប់និងសុវត្ថភាពទាំងការប្រើប្រាស់ជាក់ស្តែង។ ទាំងអស់នេះ គឺជាទិសដៅដែលយើងកំពុងសម្លឹងយក និងផ្តោតសំខាន់ខ្លាំងនៅក្នុងឆ្នាំ២០២២នេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]