ភ្នំពេញ៖ ក្រុមហ៊ុន Havas Socialyse ភ្នំពេញ បង្ហាញពីភាពជាអ្នកដឹកនាំទីផ្សារឌីជីថលនៅប្រទេស កម្ពុជា  ដោយបានសម្រេចសមិទ្ធផលថ្មីដំបូងគេនៅកម្ពុជាតាមរយៈយុទ្ធនាការ “ជល់ម៉ោ” សម្រាប់ផលិតផលស្រាបៀរ អង្គរ ដែលជាករណីសិក្សាដំបូងបង្អស់មិនធ្លាប់មាននៅកម្ពុជា ​ ដោយបានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុក។

វីដេអូ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមការងារនៅក្រុមហ៊ុន Havas Socialyse ភ្នំពេញ បានបង្កើតយុទ្ធនាការឌីជីថលឈានមុខគេ ដើម្បីផ្សព្វផ្សាយកម្មវិធីប្រូម៉ូសិនរបស់ស្រាបៀរ អង្គរ នៅទូទាំងប្រទេសកម្ពុជា ដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រថ្មីៗជាច្រើន សម្រាប់ស្រាបៀរជាតិរបស់យើង ថែមទាំងបំបែកកំណត់ត្រាដោយទទួលបាន 6.1 Pt Lift នៅក្នុង Ad Recall  2.7 Pt Lift នៅក្នុង Message Association និង 2.5 Pt Lift នៅក្នុង Preference។  

នេះជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់នៅក្នុងយុទ្ធនាការចុងក្រោយ ដែលក្រុមហ៊ុន Havas Socialyse សម្រេចបានជាលើកដំបូង ចាប់ពីបើកប្រតិបត្តិការក្នុងឆ្នាំ 2017។ ក្រុមការងារពោរពេញដោយសមត្ថភាពជាង 50 នាក់ បានបង្កើតយុទ្ធនាការឌីជីថលដ៏អស្ចារ្យដំបូងបំផុតនៅកម្ពុជា។ ពួកគាត់ជាអ្នកដំបូងគេ ដែលទទួលបានពានរង្វាន់ទទួលស្គាល់ជាអន្តរជាតិនៅ

សិង្ហបុរី គូឡាឡាំពួ និងសហរដ្ឋអាមេរិក ហើយពួកគាត់ក៏ជាអ្នកដំបូងបង្អស់ ដែលបាននាំយកហ្វេសប៊ុកមកកាន់កម្ពុជា សម្រាប់បង្កើតយុទ្ធនាការដែលផ្តោតលើឌីជីថល។

ផលិតផលស្រាបៀរ អង្គរ បានឈ្នះកំណត់ត្រានៅលើហ្វេសប៊ុក

អំពីក្រុមហ៊ុន Havas Socialyse ភ្នំពេញ 

Havas Socialyse ភ្នំពេញជាក្រុមហ៊ុននៅកម្ពុជានៃបណ្តាញអ្នកជំនាញឌីជីថលរបស់ក្រុមហ៊ុន Socialyse សកល ដែលមានការិយាល័យបម្រើការ 39 កន្លែង និងប្រតិបត្តិការនៅក្នុង 80 ប្រទេស។ ជាមួយការផ្តល់ជូននូវសេវាកម្មឌីជីថល 360 ដឺក្រេ ក្រុមហ៊ុន Havas Socialyse មានបុគ្គលិកចម្រុះជាតិសាសន៍ពោរពេញដោយសមត្ថភាព និងទេពកោសល្យ ដែលបង្កើនលទ្ធភាពដំណើរការតាមក្រុមហ៊ុន Havas និងក្រុមហ៊ុនដៃគូសហការ Vivendi Group ជាសកល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]