ភ្នំពេញ៖ ជាមួយចក្ខុវិស័យ និងទស្សនៈវែងឆ្ងាយ ដើម្បីជួយលើកកម្ពស់ជីវភាពរបស់អ្នកបើកបរកង់បី TADA នៅកម្ពុជាឲ្យកាន់តែប្រសើរឡើង និងដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុងភ្នំពេញ និងប្រទេស កម្ពុជាឲ្យកាន់តែស្រស់បំព្រង ជាមួយការបង្ហាញវត្តមានកង់បីអគ្គិសនីរបស់ខ្មែរ លើដងផ្លូវជា សាធារណៈ ដែលមិនបញ្ចេញ ផ្សែងបំពុលដល់បរិស្ថាន ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី បានបើក សម្ពោធ ជាផ្លូវការ ស្ថានីយអនៀន ម៉ូប៊ីលីធី ជាមួយការអញ្ជើញចូលរួមពីឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នាយកប្រតិបត្តិនៃធនាគារ ស៊ិន ហាន នៅកម្ពុជា លោក ណាំស៊ូ គីម (Mr. Namsoo Kim) ស្ថាបនិក និងនាយក ប្រតិបត្តិ នៃ ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី លោក Kay Woo ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុនដៃគូរសហការ និងភ្ញៀវ អ្នកមុខអ្នកការសំខាន់ៗជាច្រើននាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ស្ថានីយ អនៀន ម៉ូប៊ីលីធី គឺជាស្ថានីយ ដែលមានតួនាទីសំខាន់ៗ មួយ ចំនួនដូចជា៖
១. ជាសាលតាំងបង្ហាញកង់បីអគ្គិសនី
២. សេវាផ្តល់ការបើកបរសាកល្បងកង់បីអគ្គិសនីអនៀន ធីវ័ន
៣. សេវាកម្មជុសជុល និង ថែទាំ
៤. ជាស្ថានីយប្តូរអាគុយ និងសាកអាគុយ
ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានមាន ប្រសាសន៍ ក្នុងកម្មវិធីថា៖
នាយកប្រតិបត្តិនៃធនាគារស៊ិនហាន នៅកម្ពុជា លោក Kim Nam-Soo ក៏បានមានប្រសាសន៍ ក្នុងកម្មវិធីថា៖
លោក Kay Woo ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី បានមាន ប្រសាសន៍ថា៖
លោកបានបន្តថា
បន្ថែមពីនេះ ក្រុមហ៊ុន TADA Cambodia ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ក៏បានប្រគល់កង់បីអគ្គិសនី អនៀន ធីវ័ន ដល់អ្នកបើកបរឆ្នើម TADA ផងដែរ។ សូមបញ្ជាក់ថា ក្រុមហ៊ុន TADAដែលជាក្រុមហ៊ុនមានបុត្រសម័្ពន្ធរួមជាមួយក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ជាកម្មវិធី កក់ការ ធ្វើដំណើរតាមទូរស័ព្ទដៃដែលមិនគិតកម្រៃជើងសារពីអ្នកបើកបរ ដែលកំពុងឈានមុខគេមួយនៅកម្ពុជា និងទទួលបានសន្ទុះនៃការគាំទ្រជាច្រើនពីសំណាក់អ្នកបើកបរ និងអ្នកជិះរបស់យើងនាពេលបច្ចុប្បន្ន។
ស្របគ្នានោះផងដែរក្រុមហ៊ុនអនៀន ម៉ូប៊ីលីធី ក៏មានកិច្ចសហការពីដៃគូជាច្រើនដូចជា៖ ធានាគារ Shinhan, ក្រុមហ៊ុន Ptt (Cambodia) Ltd, ក្រុមហ៊ុន Total Energies, ផ្សារទំនើប Fairplus Supermarket, ម៉ាត Circle K ដែលសុទ្ធតែជាដៃគូសហការ ក្នុងការចាប់ដៃ គូសម្រាប់ ការពង្រីក និងការដាក់ទីតាំង ដំណើរការអនុស្ថានីយដៃគូនាពេលបច្ចុប្បន្ន និងអនាគត សម្រាប់ការ ផ្លាស់ប្តូរអាគុយ ទៅដល់អ្នកបើកបរកង់បីអគ្គិសនីអនៀន ធីវ័នឲ្យកាន់តែមាន ភាពធំទូលាយ ឆាប់រហ័ស និងកាន់តែមានទំនុកចិត្តពីសំណាក់អតិថិជន។
នេះជាការចាប់ផ្តើមទំព័រនៃការផ្លាស់ប្តូរដ៏អស្ចារ្យមួយសម្រាប់កម្ពុជា ក្នុងការឆ្ពោះទៅកាន់ អនាគតនៃយានជំនិះគ្មានផ្សែងបំពុល។ ចាប់ផ្តើមថ្ងៃនេះ ដើម្បីកម្ពុជា និងពិភពលោករបស់យើងកាន់តែប្រសើរសម្រាប់បច្ចុប្បន្ន និងអនាគតមនុស្សជំនាន់ក្រោយ!
សម្រាប់ព័ត៌មានបន្ថែម ឬស្វែងយល់ពីកម្មវិធីបញ្ចុះតម្លៃពិសេសសូមទំនាក់ទំនង៖ 012/015/067 26 26 86 ឬផ្ញើសារតាមរយៈ Facebook Page: Onion Mobility
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]