រាជធានីភ្នំពេញ÷ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោយពេលដែលក្រសួងសុខាភិបាលសម្រេចដកនិងលុបចោលលក្ខខណ្ឌធ្វើតេស្តPCR មុនមកដល់កម្ពុជា កាលពីពេលថ្មីៗនេះគេសង្កេតឃើញមានកំណើនចំនួនអ្នកធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលមានសន្ទុះកើនឡើងបើធៀបនឹងមុនពេលតម្រូវឲ្យមានតេស្តPCR ។
ច្បាស់ស្តែងនៅព្រឹកថ្ងៃសុក្រនេះ នៅឯព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង មានអ្នកដំណើរជាច្រើននាក់បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដែលជាសញ្ញាដ៏ល្អសម្រាប់ជំហាននៃការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា ជាប្រទេសកម្ពុជាជាប្រទេសមួយក្នុងតំបន់ដែលបានសម្រេចដកលក្ខខណ្ឌធ្វើតេស្តPCR ក្រោយពេលដែលកម្ពុជាបានដាក់បម្រាបនេះចាប់តាំងពីមានការផ្ទុះករណីកូវីដ១៩នៅកម្ពុជា៕
ប្រភព៖: ហ្វេសប៊ុកBTV Cambodia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]