ចិន៖ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ទំព័រ ១៦៣ បាន​រាយការណ៍​ថា ភាពយន្ត​រឿងថ្មី នៃតារាសម្តែងស្រីជួរមុខ Dilraba Dilmurat ត្រូវ​បាន​ចាក់​ផ្សាយ​ ភាគដំបូង កំពុងទទួលបានការ ទាក់ទាញ​ចាប់​អារម្មណ៍​ជាខ្លាំងពី​សំណាក់សាធារណជន។

នេះបើយោងតាម ១៦៣ វគ្គមួយនៃខ្សែភាពយន្តនេះត្រូវបានគេចាត់ទុកថាមានសន្ទុះការគាំទ្រ និងឥទ្ធិពលយ៉ាងល្អនៅលើវេទការធំ ៗ ជាច្រើន ទោះយ៉ាងណាក៏ដោយ រូបរាងរបស់ថ្មីរបស់តារាស្រីរូបនេះ មានភាពចម្រូងចម្រាសគួរឲ្យកត់សម្គាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ពាក្យគន្លឹះ «សក់ក្បាល Dilraba» ត្រូវបានឈានដល់ចំណុចកំពូលនៃប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ដោយមានមតិចម្រុះរាប់រយលាន នៃរូបរាងថ្មីរបស់តារាស្រី ដែលត្រូវបានគេលើកមកពិភាក្សាវែកញែកពេញអ៉ីនធឺណែត។

ក្នុងនោះផងដែរទស្សនិកជនមួយចំនួនបានបញ្ចេញមតិថា សក់របស់តារាស្រីរូបនេះ មើលទៅដូចសក់ពាក់ មើលទៅពិតជាអាក្រក់ មិនស័ក្តិសមនឹងមុខរបស់តារាស្រីរូបនេះឡើយ ហើយក៏មិនមានអ្វី មើលទៅទំនងទាល់តែសោះ សមដើរជាតួអង្គ ក្នុងរឿងនេះ។

មិនត្រឹមតែប៉ុណ្ណោះ សម្រស់របស់ Dilraba ក៏រងការរិះគន់ថា ស្លេកស្លាំង ភ្នែកធំៗ មើលទៅដូចមនុស្សឈឺដូច្នេះដែរ  និយាយពីបញ្ហានេះ តារាស្រីរូបនេះ ក៏បានចែករំលែកមូលហេតុដែលនាងស្រកទម្ងន់ ដោយសារតែនាងត្រូវហាត់សមយ៉ាងម៉ឺងម៉ាត់ ដើម្បីដើរតួមួយនេះ​ តែទោះជាយ៉ាងណា រូបនាង បែរជាគេរិះគន់ទៅវិញ៕

ប្រភព៖ /zingnews.vn

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]