ជប៉ុន÷ កាលពីយប់ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ ក្រោយពេលដែលប្រទេសជប៉ុនបានជួបប្រទះទៅនឹងរលករញ្ជួយដីក្នុងកម្រិត៧.៣រុិចទ័រ ភ្លាមៗនោះភ្លើងអគ្គីសនីត្រូវបានផ្តាច់នៅតំបន់មួយចំនួន រីឯផ្សារនិងហាងលក់ទំនិញមួយចំនួនទៀតក៏រងការបំផ្លាញដោយសារតែកម្លាំងរញ្ជួយដីផងដែរ។
យ៉ាងណាមិញ ផ្លូវHighWay មួយខ្សែស្ថិតនៅតំបន់ Tohoku ក៏ត្រូវបានរងការបំផ្លាញ ដោយទ្រូងផ្លូវនិងគន្លងផ្លូវត្រូវប្រេះ ប៉ុន្តែភ្លាមៗនោះ ២៤ម៉ោងក្រោយមកស្រាប់តែផ្លូវមួយខ្សែនោះត្រូវបានក្រុមជំនាញនិងអជ្ញាធរជប៉ុនជួសជុល និងស្ថាបនាឡើងវិញតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា ជប៉ុនជាប្រទេសមួយដែលស្ថិតនៅចំខ្សែក្រវ៉ាត់ភ្នំភ្លើងនិងរញ្ជួយដី ដោយជារឿយៗប្រទេសនេះតែងតែជួបប្រទះទៅនឹងគ្រោះធម្មជាតិ ប៉ុន្តែស្របពេលជាមួយគ្នានោះ ការស្ថាបនានិងកសាងឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធក្រោយរញ្ជួយដីនិងគ្រោះធម្មជាតិក៏ត្រូវបានសាងសង់ព្រមជាមួយគ្នាឡើងវិញដែរ៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]