ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ សហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ម.ក    នាថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការការិយាល័យក្រុមហ៊ុនទ្រូម៉ាន​នី រាជធានីភ្នំពេញ ។ ពិធីនេះមានការចូលរួមក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ សន្តិបណ្ឌិត នេត សាវឿន  អគ្គស្នងការនគរបាលជាតិ និង លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ឋសាស្រ្ត នៃក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ម.ក  និងអ្នកចូលរួមប្រមាណជាង ៥០នាក់ មានដូចជា ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ តំណាងក្រុមហ៊ុនទ្រូម៉ាន់នី និងអ្នកសារពត៌មាន។

រូបភាពក្នុងកម្មវិធី​
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្តម នាយឧត្តមសេនីយ ហ៊ឹម យ៉ាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបាន​មាន​ប្រសាសន៍​ថា៖

ប្រសាសន៍ឯកឧត្តម នាយឧត្តមសេនីយ ហ៊ឹម យ៉ាន
រូបភាពក្នុងកម្មវិធី​

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់គ្រង​ផ្នែក​យុទ្ធសាស្រ្ត​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី មាន​ប្រសាសន៍​​ថា៖

ប្រសាសន៍លោកស្រី ឃួនហ្រ្វង់ដារា
រូបភាពក្នុងកម្មវិធី​

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា ​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន ​ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុធំបំផុត​ក្នុង​ប្រទេស​​ ដោយ​មាន​​បណ្តាញ​​ភ្នាក់ងារ​របស់ក្រុមហ៊ុន​មានចំនួនជាង១ម៉ឺន​ភ្នាក់ងារ ដែល​រង់ចាំ​ផ្ដល់​សេវា​​ទាក់​ទង​នឹង​ហិរញ្ញវត្ថុ​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់​នៅ​កម្ពុជា ​​ដែលមិនទាន់មាន​សេវាធនាគារ។ 

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវា​ផ្ទេរ​​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា។​

រូបភាពក្នុងកម្មវិធី​

ក្នុងពេលឆាប់ៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិ នឹង​អនុញ្ញាត​ឱ្យ​​អ្នក​ដែល​ទទួល​រង​​ពិន័យ​ចំពោះអំពើល្មើស​​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ជ្រើសយកជម្រើសបង់​ប្រាក់​ពិន័យ​ដោយ​ប្រើ​ប្រាស់​​កម្មវិធី TrueMoney Wallet    ឬតាមភ្នាក់ងារ​​ទ្រូម៉ាន់នី​   ឬនៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក៕

រូបភាពក្នុងកម្មវិធី​
រូបភាពក្នុងកម្មវិធី​
រូបភាពក្នុងកម្មវិធី​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]