ភ្នំពេញ៖ ច្រើនសប្ដាហ៍កន្លងមកហើយដែលកម្មវិធីប្រកួតបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជា (Miss Teen International Cambodia) បានស្វែងរកឃើញម្ចាស់ជ័យលាភីដល់ទៅ២រូប។ ដោយកញ្ញា ឌីបញ្ញា វិមាលា ក្លាយជាម្ចាស់មកុដ MTIC 2021 និងកញ្ញា សុខ និដាណាត់ ឈ្នះមកុដក្លាយជា MTIC 2022 ដែលអ្នកទាំងពីរនឹងទទួលបានឱកាសទៅប្រកួតលើឆាកអន្តរជាតិដូចគ្នានាពេលខាងមុខ។
យ៉ាងណាមិញ បើនិយាយដល់ម្ចាស់ជ័យលាភីឯក Miss Teen International Cambodia 2022 កញ្ញា សុខ និដាណាត់ ក្រោយឈ្នះមកុដ ថ្មីៗនេះនាងទើបតែទទួលបានឱកាសការងារថតស្ពតពាណិជ្ជកម្មផងដែរ។ ក្នុងអំឡុងពេលទទួលការងារថ្មីក្នុងវិស័យសិល្បៈនោះ នាងពិតជាខំប្រឹងប្រែងធ្វើអស់ពីសមត្ថភាព មិនឲ្យផលិតករឬក្រុមការងារពិបាកឡើយ បើតាមការមើលឃើញក្នុងវីដេអូពីសកម្មភាពក្រៅឆាករបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង បើងាកមកមើលសម្រស់របស់កញ្ញា សុខ និដាណាត់ ឃើញថានាងពិតជាស្រស់ស្អាតមានមន្តស្នេហ៍តែម្ដង ជាពិសេសរូបភាពដែលនាងបង្ហោះតែងខ្លួនស្ទាយ៍បែបយុវវ័យមើលទៅទាក់ទាញខ្លាំង។ ដោយរូបភាពទាំងនោះ នាងបានស្លៀកខោជលងវែង អាវចងពុង ស្ពាយកាបូកតូចមួយ ឃើញថាស៊ីវិល័យសាកសមជាមួយនាងខ្លាំង។ មិនតែប៉ុណ្ណោះស្ទាយ៍ថតរូបនាងក៏មើលទៅប្លែកទាក់ភ្នែកផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]