រុស្សី៖ នាពេលថ្មីនេះ ម្ចាស់អាជីវកម្ម Burger King បាននិយាយថា ប្រតិបត្តិករនៃហាងចំនួន ៨០០ របស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី បានបដិសេធក្នុងការបិទហាង តាមការស្នើសុំរបស់ម្ចាស់អាជីវកម្ម។

ដោយម្ចាស់អាជីវកម្ម បាននិយាយថា ខ្លួនបានទាក់ទងដៃគូក្នុងស្រុករបស់ខ្លួនគឺ Alexander Kolobov ដើម្បីបិទហាងបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីមកអ៊ុយក្រែន ប៉ុន្តែដៃគូសហការទាំងនោះបានបដិសេដ ចំពោះការបិទហាងទាំងនេះទៅវិញ ទោះបីជាមានការទាមទារឱ្យបិទហាងក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចាប់តាំងពីរុស្សី បានធ្វើការឈ្លា.ន.ពា.ន.មកលើអ៊ុយក្រែនមក មិនមែនមានតែ ស្លាកយីហោ Burger King នោះទេ នៅមានអាជីវកម្មផ្សេងៗទៀត បានស្នើឱ្យដៃគូអាជីវកម្មសម្រេចផ្អាកបើកហាងជាបណ្តោះអាសន្ន៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ហាង Burger King នៅរុស្សី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]