ភ្នំពេញ៖ លើកទីមួយពិតមែនណា៎! តែ Pleng Music Awards 2022 មិនឲ្យប្រិយមិត្តខកបំណងទេ គឺរៀបចំម៉ាអស់ដៃតែម្តង។ ឆាកដ៏ធំនេះ ក៏ដូចជាការដើរលើកម្រាលព្រំក្រហមដែល វែងជាងគេ និងដំបូងគេនៅកម្ពុជាយើងដែលធ្លាប់ស្គាល់ជា Red Carpet នោះអី។ 

រូបភាពខ្លះៗពីរៀបចំកម្មវិធី Pleng Music Awards 2022
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពខ្លះៗពីរៀបចំកម្មវិធី Pleng Music Awards 2022

ការរៀបចំទាំងអស់នេះ ត្រូវបានចំណាយពេលយូរថ្ងៃមែនទែន ដែលធានាថាស្អាតប្លែក ជាពិសេសភ្លើងអំពូលជាច្រើនពណ៌ច្រើនគ្រាប់ ចង់និយាយថាតាមដានការឡាយន៍នៅផ្ទះក៏រាំបះសក់ដែរ។ កម្មវិធីដ៏អស្ចារ្យមួយនេះប្រជុំដោយតារាៗជើងចាស់ និងថ្មីជាច្រើនដួង មិនថាជាតារាចម្រៀង ឬ តារាសម្តែងនោះទេ។ មិនត្រឹមតែប៉ុណ្ណោះទេ អ្នកបង្កើតមាតិកាជាច្រើនាក់ក៏មកចូលរួមកម្មវិធីដ៏ធំសម្បើមនេះផងដែរ។​ 

រូបភាពខ្លះៗពីរៀបចំកម្មវិធី Pleng Music Awards 2022
រូបភាពខ្លះៗពីរៀបចំកម្មវិធី Pleng Music Awards 2022

តារាៗ និង​អ្នកបង្កើតមាតិកា នឹងមកចូលរួមក្នុងកម្មវិធី Pleng Music Awards 2022 នេះជាមួយនឹងការតុបតែងហ្វេសិនស្អាតៗ និងពិសេសប្លែកភ្នែកនឹកស្មានមិនដល់។​ កុំភ្លេចតាមដានណា៎! ក្រែងលោ​បេតីនឹងសំលៀកបំពាក់ម៉ូតរបស់អាយដលណាមួយ។ 

រូបភាពខ្លះៗពីរៀបចំកម្មវិធី Pleng Music Awards 2022
រូបភាពខ្លះៗពីរៀបចំកម្មវិធី Pleng Music Awards 2022

កម្មវិធីកម្រាលព្រំក្រហមដ៏អស្ចារ្យនេះនឹងប្រព្រឹត្តនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ម៉ោង ៥ល្ងាច តាមរយៈ Facebook Page: Pleng និង Smart Axiata រង់ចាំតាមដានទស្សនាទាំងអស់គ្នាណា៎!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]