តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្តែងស្រីសម្បូរប្រជាប្រិយភាព អ្នកនាង ឌុច លីដា បានទទួលការចាប់អារម្មណ៍ និងពាក្យសរសើរយ៉ាងខ្លងពីសំណាក់មហាជន និងអ្នកគាំទ្រ ក្រោយពេលដែលតារាសម្តែងស្រីរូបនេះ ស្លៀកឈុតហូលខ្មែរបានយ៉ាងស្រស់ស្អាត ក្នុងឱកាសទៅចូលរួមពិធីមង្គលការ។
ជាក់ស្តែងនៅក្នុងឈុតនោះ ឌុច លីដា បានបង្ហាញសម្រស់ដ៏ស្រស់ស្អាត អមដោយឈុតហូលខ្មែរច្នៃបែបសម័យ ព្រមទាំងមានការតុបតែងមុខ គួបផ្សំទៅនឹងស្នាមញញឹមដ៏ស្រស់ប្រិមប្រិយរបស់តារាស្រីរូបនេះថែមទៀតផង គឺរឹតតែជួយបង្កើនសម្រស់ឲ្យស្អាតឡើងថែមមួយកម្រិតទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទីមួយទេដែលតារាសម្តែងស្រីដ៏ល្បី ឌុច លីដា បង្ហាញខ្លួននៅក្នុងសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ប៉ុន្តែជារឿយៗតារាស្រីរូបនេះតែងតែបង្ហាញឈុតប្រពៃណីខ្មែរឲ្យហ្វេនៗបានឃើញដោយទទួលបានការកោតសរសើរយ៉ាងច្រើនថែមទៀតផង៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]