ភ្នំពេញ៖ នៅក្នុងថ្ងៃទី ១៩ ខែមីនា នេះ តារាកំប្លែងវ័យក្មេង កញ្ញា វ៉ាន់ នីឡា និងគូស្នេហ៍បណ្ដូលចិត្ត បានដឹកដៃគ្នា ប្រារព្ធពិធីមង្គលការយ៉ាង​សាមញ្ញ​ តែ​មានភាពកក់ក្តៅ​ ដោយមានការចូលរួមពីមសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងកុះករ។

ជាក់ស្តែង នេះបើតាមរូបភាពជាច្រើនសន្លឹក នៃតារាស្រីរូបនេះ ក៏ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបាន បង្ហាញ​ខ្លួន​ក្នុង​ឈុតរៀបការ ​ក្នុងឈុតប្រពៃណី ធ្វើឲ្យមើលឃើញ ជាមួយសាច់សខ្ចី អាវប៉ាក់ឌិន ព្រមទាំងមានស្នាមញញឹមដ៏ផ្អែមល្ហែម ដែល​ពោរពេញ​ទៅ​ដោយ​ ភាព​សប្បាយ​រីក​រាយ​ រហូតអាចធ្វើឲ្យអ្នកគ្រប់គ្នា ​អាច​ដឹងថា នេះគឺជាថ្ងៃដ៏មានសុភមង្គលគួរឲ្យចងចាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីឃើញបែបនេះ ភ្ញៀវកិត្តិយសដែលបានចូលរួម ក៏ដូចជាមហាជន ក៏ដូចជាអ្នកគាំទ្រ ដែលស្រលាញ់ចូលចិត្តលើបណ្ដាញសង្គម​ បានបង្ហាញពីអារម្មណ៍រំភើបជំនួស នាង និងស្វាមី ដែលបានរកឃើញក្ដីសុខ និងកសាងក្រុមគ្រួសារជាមួយគ្នាដ៏មានសុភមង្គល ដូច្នេះដែរ៕

ប្រភព៖ ហ្វេសប៊ុក

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា