ភ្នំពេញ៖ ថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងមានការចាប់អារម្មណ៍ និងមានអ្នកនិយមលេងបណ្ដាញសង្គមនាំគ្នាចែករំលែកច្រើនមែនទែន នៅពេលបានឃើញវីដេអូមួយ ដែលបង្ហោះនៅគណនីហ្វេសប៊ុកឈ្មោះ Sory Chan។

ដោយក្នុងវីដេអូមួយនោះ បានបង្ហាញអំពីសកម្មភាពក្រុមនារីរាំរបាំបុរាណខ្មែរមួយក្រុម កំពុងសម្ដែងក្បាច់រាំយ៉ាងស្រស់ស្អាតល្អឯកនៅក្នុងកម្មវិធីមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលគ្រប់គ្នាកាន់តែចាប់អារម្មណ៍ ស្ញប់ស្ញែងរំភើបនិងកោតសរសើរមិនដាច់ពីមាត់នោះ គឺក្រុមនារីរបាំនេះបានសម្ដែងទេពកោសល្យរបស់ពួកគេបានយ៉ាងល្អ ទន់ភ្លន់ សមសួន ស្របពេលដែលភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំងទទឹកខ្លួនជោគយ៉ាងណាក៏ដោយ ក៏ក្រុមរបាំនេះនៅតែអាចបញ្ចេញការសម្ដែងបានល្អ រហូតធ្វើបានមហាជនដែលជាអ្នកស្នេហាវប្បធម៌ ទស្សនាវីដេអូនោះហើយ នាំគ្នាពោលពាក្យសរសើរ រួមជាមួយពាក្យលើកទឹកចិត្តដល់ក្រុមរបាំនេះជាហូរហែ៕

ទស្សនាវីដេអូខាងក្រោម៖

ក្រុមរបាំ
ក្រុមរបាំ
ក្រុមរបាំ
ក្រុមរបាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]