ជាក់ស្ដែង កូលេស្តេរ៉ូល គឺជាសារធាតុសំខាន់បំផុតមួយសម្រាប់រាងកាយ​ក្នុង​ការ​ទ្រទ្រង់ ជួសជុលកោសិការ និងបង្កើតអ័រម៉ូន ដំណើការក្នុងឈាម។ ជាទូទៅ ថ្លើមមានមុខងារ ផលិតខ្លាញ់ប្រភេទនេះ ហើយមួយចំនួនទៀត ត្រូវបានផលិតចេញ ពីចំណីអាហារ។ ប៉ុន្ដែចំណុចដែលគួរកត់សម្គាល់ នោះគឺថា កូលេស្ដេរ៉ូល ក្នុងរាងកាយ ត្រូវបានបែងចែកជា ២ ប្រភេទសំខាន់ៗ គឺ កូលេស្ដេរ៉ូលល្អ (HDL) និងកូលេស្ដេរ៉ូលអាក្រក់(LDL)។

ខ្លាញ់ទាំងពីរប្រភេទនេះត្រូវបាន​បែងចែក​តួនាទីដាច់ពីគ្នា ដោយកូលេស្ដេរ៉ូលល្អ (HDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូលផ្ដល់គុណប្រយោជន៍ដល់ការចិញ្ចឹមរាងកាយ ការគ្រប់គ្រងចរន្ដឈាម ការបញ្ជូនប្រូតេអ៊ីន និងជួយជួសជុលបញ្ហាការខូចខាត នៃកោសិកាអសកម្ម។ ប៉ុន្ដែចំពោះ កូលេស្ដេរ៉ូលអាក្រក់ (LDL) វិញ គឺមានដំណើរការប្រមូលផ្ដុំ នៅក្នុងសរសៃឈាម គ្រប់ទីកន្លែង បង្កើត​បានជាកំណក និង ខ្លាញ់ ក្នុងសរសៃ បង្កឲ្យលំហូរឈាមមិនអាចផ្គត់ផ្គង់ពីបេះដូង ទៅរាងកាយ និងខួរក្បាល បានគ្រប់គ្រាន់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានកត្ដាមួយចំនួនដែលបង្កឲ្យកើនឡើងកូលេស្ដេរ៉ុល LDL ក្នុងឈាម ដូចជា ការញ៉ាំរបបអាហារ សម្បូរដោយ​សាច់ក្រហម អាហារ​សម្បូរ​ដោយ​ខ្លាញ់​ឆ្អែត និងខ្លាញ់មិនឆ្អែត និងអាហារ​កែឆ្នៃ ការហាត់ប្រាណ​តិចតួច ការជក់បារី និង អ្នកមានជំងឺធាត់ជាដើម ដែលចំនុចទាំងនេះ អាចបង្កឲ្យកើតមានជំងឺដូចជា៖

១.ចុកទ្រូង(Angina)

នៅ​ពេលកំណក និងខ្លាញ់ជាច្រើនត្រូវបានប្រមូលផ្តុំនៅក្នុងសរសៃឈាមធំៗ ដែលជាសរសៃឈាមសំខាន់ៗផ្គត់ផ្គង់​ទៅបេះ​ដូង បង្ក​ដោយ​កូលេស្តេរ៉ូលអាក្រក់ ពេលនោះ​នឹង​ធ្វើ​ឲ្យសរសៃឈាមរួមតូច កាត់បន្ថយលំហូរឈាម និង ការផ្គត់ផ្គង់​អុកស៊ីសែនទៅកាន់បេះដូង បញ្ហាទាំងនេះ ទើបអាចបង្កឲ្យដកដង្ហើមហត់ និងមានអាការៈឈឺទ្រូង

២.ជំងឺគាំងបេះដូង

ការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ អាចបង្កផលអាក្រក់ រហូត​ឈានដល់ការស្ទះសរសៃឈាមបេះដូង ជាហេតុនាំទៅដល់ការដាច់សរសៃឈាមទៀតផង។ នេះ​ក៏​ព្រោះថា ការកើនឡើង ជាតិខ្លាញ់មិនល្អនេះ បានរារាំងទៅដល់លំហូរឈាម និងការបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមបេះដូង ជាហេតុនេះហើយ ធ្វើឲ្យបេះដូងមិនអាចដំណើរការបានល្អ ហើយឈានទៅដល់ការគាំងបេះដូង​តែម្ដង។

៣.ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល

សរសៃឈាមខួរក្បាល មានទំនាក់ទំនងយ៉ាងសំខាន់ជាមួយនឹងសរសៃឈាមបេះដូង។ ចរន្ដឈាមសរីរាង្គទាំងពីរត្រូវបានបញ្ជូនឲ្យគ្នា ហេតុដូច្នេះប្រសិនការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ នៅ​ចន្លោះសរីរាង្គទាំងពីរ នោះចរន្ដសរសៃឈាមត្រូវតែរួមតូច បង្កជាការស្ទះសរសៃឈាម ហើយចរន្ដឈាមខួរក្បាលត្រូវប្រឈមនឹងការឡើងប៉ោង រហូតឈានដល់បែក ដាច់សរសៃ​ឈាមតែម្ដង។

៤.អសមត្ថភាពផ្លូវភេទ

មនុស្សប្រុសក៏អាចប្រឈមនឹងការអសមត្ថភាពផ្លូវភេទ ប្រសិនបើកូលេស្ដេរ៉ូលអាក្រក់កើនឡើងខ្ពស់។ នេះ​ក៏​ព្រោះថា ការថយចុះចរន្ដ​ឈាម ផ្គត់ផ្គង់ពីបេះដូងទៅគ្រប់ផ្នែកផ្សេងៗ ក៏ត្រូវជួបបញ្ហាទាំងស្រុង តួយ៉ាងក្នុងនោះ ការផ្គត់ផ្គង់ ប្រូតេអ៊ីនចិញ្ចឹមសរីរាង្គ​អ័រម៉ូនបុរសក៏ត្រូវថយចុះផងដែរ។ ការចុះខ្សោយអ័រម៉ូនបុរស បានជះឥទ្ធិពល ទៅលើសមត្ថភាពលិង្គ ដូចជា ការងាប់លិង្គ ការឆាប់បាក់កម្លាំងសិចផងដែរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]