ពិភពលោក÷ យោងតាមសម្រង់អត្ថបទដែលដកស្រង់ចេញតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមីនាឆ្នាំ២០២២នេះ បានបញ្ជាក់ថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានធ្វើការផ្ញើសារព្រមានប្រធានាធិបតីចិន លោក ស៊ី ជិនពីង ពីភាពស្មុគស្មាញនិងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចិនចូលរួមក្នុងការលូកដៃជួយរុស្ស៊ី នៅក្នុងសង្រ្គាមអ៊ុយក្រែន។
សូមបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២នេះ សង្រ្គាមរវាងអ៊ុយក្រែន និងរុស្សុីនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ខណ:ដែលសហគមន៍អន្តរជាតិកំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មានអ្នកវិភាគភូមិសាស្រ្តនយោបាយនិងសង្គមជាច្រើនបានលើកឡើងថាទម្ងន់នៃទណ្ឌកម្មដែលបណ្តាបស្ចឹមប្រទេសបានដាក់លើរុស្សុីអាចជាមាត់ច្រកនៅក្នុងការឈានទៅដល់សង្រ្គាមលោកលើកទី៣៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]