ខេត្តស្ទឹងត្រែង÷ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមប្រភពហ្វេសប៊ុកពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់បានបង្ហោះសារយ៉ាងដូច្នេះថា នៅក្នុងចំណោមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ១៨ទីតាំង ដែលមន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំខេត្តស្ទឹងត្រែង និងខេត្តព្រៃវែង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការត្រួតពិនិត្យដើម្បីស្វែងរកភាពមិនអនុលោមនានាដែលអាជីវករទុចរិតឆ្លៀតឱកាសកេងចំណេញពីអ្នកប្រើប្រាស់ ដោយក្នុងនោះដេប៉ូប្រេងចំនួន៤ ស្ថិតក្នុងក្រុងស្ទឹងត្រែងនិងស្រុកសេសាន ខេត្តស្ទឹងត្រែង ស្រុកបាភ្នំ ស្រុកមេសាង ស្រុកកំពង់ត្របែក និងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវបានមន្ត្រីជំនាញចាត់វិធានការបន្ទាប់ពីបានរកឃើញថាពុំមានអនុលោមភាព(ចាក់សាំងមិនគ្រប់) នៅក្នុងប្រតិបត្តិការត្រួតពិនិត្យនាថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២២នេះ។
យ៉ាងណាមិញ ក្រោយបានចុះអន្តរាគមន៍ត្រួតពិនិត្យ សមត្ថកិច្ចក៏បានធ្វើការណែនាំដល់អាជីវកម្មទាំងនោះ ដើម្បីរកឲ្យប្រព្រឹត្តដូច្នោះទៀត៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា រីឯអាជីវករដែលប្រព្រឹត្តល្មើសទាំងនោះ ត្រូវបានមន្ត្រីយើងធ្វើការពិន័យអន្តរការណ៍ដើម្បីឱ្យមានការប្រែកំហុស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]