ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តដែលជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក និង TikTok ប្រាកដជាបានស្គាល់ កឺកឺ សុភ័ក្រ ដែលជាសិស្សជនជាតិចិនមករៀននៅសាកលវិទ្យាមួយក្នុងក្រុងភ្នំពេញ ដោយទទួលបានការចាប់អារម្មណ៍ច្រើន លើទេពកោសល្យសិល្បៈ ការចេះនិយាយភាសាខ្មែរ ពិសេសគឺគ្រប់គ្នាកាន់តែចំណាប់អារម្មណ៍ព្រោះតែរូបរាងខ្ពស់សង្ហារបស់លោកផ្ទាល់តែម្ដង។

កឺកឺ សុភ័ក្រ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ កន្លងមក កឺកឺ សុភ័ក្រ តែងតែមានលេចមុខក្នុងកាងារសិល្បៈជាច្រើន ហើយក៏ធ្វើឲ្យអ្នកគាំទ្រធ្លាក់ក្នុងអន្លង់ស្នេហ៍ប្រុសស្អាតរូបនេះមិនចេះតិច នៅពេលដែលលោកបានបង្ហោះរូបភាពលើបណ្ដាញសង្គម។

ជាពិសេស កាលពីពេលថ្មីៗនេះ កឺកឺ សុភ័ក្រ ក៏បានបង្ហោះរូបភាពមួយចំនួនទាក់ទាញចិត្តគេឯងច្រើនមែនទែន។ ដោយក្នុងនោះ សុភ័ក្រ លេងថតរូបប្រឡេះឡេវអាវ បញ្ចេញសាច់ក្បាលពោះដ៏សខ្ចី រួមនិងសាច់ដុំដ៏ហាប់ណែនទៀតនោះ មើលទៅកាន់តែមានមន្តស្នេហ៍ខ្លាំង ៕

ទស្សនារូបភាពខាងក្រោម៖

កឺកឺ សុភ័ក្រ
កឺកឺ សុភ័ក្រ
កឺកឺ សុភ័ក្រ
កឺកឺ សុភ័ក្រ
កឺកឺ សុភ័ក្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]