រាជធានីភ្នំពេញ÷ កាលពីពេលថ្មីៗកន្លងទៅនេះ ស្របពេលដែលតម្លៃប្រេងឥន្ធនៈបន្តឡើងថ្លៃ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាយោងតាមសេចក្តីជម្រាបជូនកាលពីពេលថ្មីៗ សូមស្នើឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត មេត្តាចាត់មន្ត្រីម្នាក់ស្រុក ឬថ្នាក់មូលដ្ឋានចូលរួមពិនិត្យ និងជួយជំរុញឲ្យដេប៉ូស្ថានីយ៍ប្រេងឥន្ធនៈឯកជនទាំងនោះ អនុវត្តតាមគោលការណ៍ច្បាប់ ឬសហការផ្ដល់ព័ត៌មានមកមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរាជធានី ខេត្ត មន្ត្រីមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធដូចមានចែងក្នុងប្រការ៥ប្រការ៦ និងប្រការ៧នៃប្រកាសអន្តរក្រសួង លេខ ១៧២ពណ.អវឯ.ប្រក ចុះថ្ងៃទី២២ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងម្ចាស់ដេប៉ូសាំង និងប្រេងឥន្ធន:ទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចង់ជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]