បរទេស៖ កាលពីថ្មីៗនេះ យោងតាមសារព័ត៌មាន Daily Mail បានរាយការណ៍ថា កាលពីក្នុងឆ្នាំ ២០២០ Victoria Beckham ដែលត្រូវបានគេស្គាល់ថាជា ភរិយាលោក David Beckham ទទួលបានប្រាក់យ៉ាងច្រើនពីអាជីពតន្ត្រីរបស់ខ្លួន បើទោះបីជា នាងលែងច្រៀងក៏ដោយ ជាពិសេស រូបនាង អាចរកបានខ្ទង់ £៤៣០០០០ (ប្រហែល ៥៦ម៉ឺនដុល្លារ)។
មិនត្រឹមតែប៉ុណ្ណោះ ខាងសារព័ត៌មាន The Sun ក៏បានបង្ហាញដែរថា ចំនួនទឹកប្រាក់ទាំងនេះ ត្រូវបានគ្រប់គ្រងដោយ Moody Productions Ltd ដែលជាក្រុមហ៊ុនតន្ត្រី របស់ Victoria ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ កាលពីមុននោះ ខណៈក្នុងឆ្នាំ ២០១៩ ភរិយារបស់ លោក David Beckham រូបនេះ ថែមទាំងរកចំណូលបាន ១ លានផោន (ប្រមាណជាង ១,៣ លានដុល្លារ) ពីការយល់ព្រមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ និងផលិតផល ដែលបង្កើតចេញពីដំណើរកម្សាន្តការប្រគំតន្ត្រីជួបជុំក្នុងក្រុម Spice Girl ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]