ចិន៖ ទោះជាមានឈ្មោះល្បីនៅក្នុងសិល្បៈកម្សាន្ត តែ តារាស្រី Yang Mi នៅតែមិនអាចជៀសផុតពីមាន​រឿង​ចម្រូងចម្រាស​ ខណៈដែលនិយមលេងអ៊ីនធឺណេតមួយចំនួន បានលើកឡើងពីសម្រស់ស្អាតរបស់នាង ដោយសារតែការកែកុន រហូតដល់អ្នកគាំទ្រជាច្រើន បានធ្វើការបញ្ចេញមតិថា សម្រស់របស់ Yang Mi កាលនៅក្មេង ពិតជាគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ផងដែរ។ 

ដោយឡែក ថ្មីៗនេះ មានអ្នកសរសេរប្លុកដ៏ល្បី បានចែករំលែកអត្ថបទ ក៏ដូចជារូបភាពរបស់ តារាស្រី Yang Mi កាលពី ១៥ ឆ្នាំមុន ដែលជា រូបភាពពីកម្មវិធីឡើងភ្នំ និងបានក្លាយជាប្រធានបទក្តៅ នៅលើបណ្តាញសង្គម។ ជាពិសេស រូបភាពទាំងនោះ បាន​ទាក់ទាញ​អ្នក​អាន ខ្ទង់ ៨ លាន​ដង ដែល​អាចបញ្ជាក់​ពី​ភាព​ស្រស់ស្អាតនៃសម្រស់របស់ Yang Mi ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ កាលពី​១៥​ឆ្នាំមុន តារាស្រីរូបនេះ បានបញ្ចេញ​សម្រស់​ ពោរពេញ​ដោយ​ភាពរស់រវើក ខណៈដែលហ្វេនៗជាច្រើន បានកត់សម្គាល់ឃើញថា ​រូប​រាង​របស់ នាងពិត​ជា​ភាពលេចធ្លោ​ ជាមួយនឹងចង្កេះតូច ព្រមទាំងមុខមាត់ដ៏ទាក់ទាញ មិនចាញ់បច្ចុប្បន្ននេះឡើយ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Yang Mi កាលពីមុន
Yang Mi កាលពីមុន
Yang Mi កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]