សៀមរាប៖ ជាការពិត បច្ចុប្បន្ននេះ តារាស្រីស្រស់វ័យក្មេង កញ្ញា ដាដាវ កំពុងតែសាងភាពល្បីល្បាញ បន្ទាប់ពីឈានជើងចូលសិល្បៈមិនបានប៉ុន្មាន ជាពិសេស នាងថែមទាំងទទួលបានការគាំទ្រពីហ្វេនៗជាច្រើន ព្រមទាំងការកោតសរសើរ ទៅលើសមត្ថភាពនៅក្នុងការងារសិល្បៈរបស់នាង ផងដែរ។
ម៉្យាងវិញទៀត តារាស្រីរូបនេះ ថែមទាំងមានរូបសម្រស់ ក៏ដូចជាមុខមាត់ស្រស់ស្អាត និងទាក់ទាញយ៉ាងខ្លាំង គួរជាពេញចិត្តរបស់ហ្វេនៗគ្រប់គ្នា។ ជាពិសេស នៅពេលដែលបង្ហាញខ្លួនម្ដងៗ នាងតែងតែមានការរៀបចំខ្លួន ជាមួយនឹងស្ទាយដ៏ស៊ិចស៊ី និងមានភាពទាន់សម័យ ដែលធ្វើឲ្យនាងទទួលបានចំណាប់អាម្មណ៍ពីទស្សនិកជន កាន់តែខ្លាំងឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ដូចដែរធ្លាប់បានដឹង ភាគច្រើន ដាដាវ និយមលេងស្ទាយ៍បែបស៊ិចស៊ី ទាន់សម័យហាយសូតាមបែបយុវវ័យ ប៉ុន្តែស្រាប់តែថ្មីៗនេះ តារាស្រីរូបនេះ បានប្តូរចំណីចក្ខុអ្នកទស្សនាយ៉ាងប្លែកអារម្មណ៍ ក្រោយពេលនាងបានគ្រងនូវឈុតអប្សរា យ៉ាងល្អឯកមើលសឹងតែមិនស្គាល់ អាចនិយាយបានថាស្អាតល្អគន់យ៉ាងខ្លាំង ជាមួយនឹង រូបរាងដ៏តូចច្រឡឹង ថែមទាំងមានលំអប្រាង្គប្រាសាទទៀតនោះ ធ្វើឲ្យមួយឈុតនេះ ដាដាវ ស្អាតប្រៀបបាននឹងគំនូរទៅហើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]