ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនប្រាកដជា បានស្គាល់យ៉ាងច្បាស់ពី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលជាពិធីការិនីដ៏ឆ្នើម និងជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាពមួយរូប ក្នុងវិស័យសិល្បៈស្រុកខ្មែរ។
លើសពីនេះ តារាស្រីរូបនេះ បានទាញយកការចាប់អារម្មណ៍ពី សំណាក់មហាជនបានគ្រប់ស្រទាប់វ័យ តាមរយៈការតុបតែងខ្លួនក្នុងស្ទាយ៍ បែបសុភាព ថ្លៃថ្នូរ និងមានភាពប្រណិតសមជានារីខ្មែរពិតៗ។ ក្រៅពីទេពកោសល្យ និងសមត្ថភាពសិល្បៈអាចនិយាយបានថា ហ៊ិន ច័ន្ទនីរ័ត្ន ជាប់ឈ្មោះខាងសម្រស់ស្អាតអំណោយផលពីធម្មជាតិ ព្រមទាំងជាតារាស្រីដែលមានកាយវិការទន់ភ្លន់ និងគួរឲ្យស្រលាញ់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ថ្មីៗនេះ នីរ័ត្ន័ បានបង្ហាញខ្លួនទាក់ភ្នែកហ្វេនៗជាថ្មី នូវទម្រង់មុខដ៏ស្រស់ស្អាតក្រោមពន្លឺថ្ងៃចាំងភ្លឺផ្លេក រំលេចគ្រឿងអលង្ការស្រោបខ្លួន ក្នុងឈុតខ្មៅ ជាពិសេសសាច់មុខសម៉ង់ខៃ ជាពិសេស ច្រមុះស្រួច បង្អួតពីសម្រស់ដ៏ល្អឥតខ្ចោះ ក្មេងជាងវ័យរបស់នាង មើលទៅស្អាតឥតទាស់តែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]