ថៃ៖ អាចនិយាយបានថា គឺជាដៃគូមួយដ៏ល្បីនៅក្នុងសិល្បៈកម្សាន្ត ដែលហ្វេនៗជាច្រើន នៅតែគាំទ្រ សម្រាប់ តារាស្រី Mint Chalida និង លោក James Ma បន្ទាប់ពី អ្នកទាំងពីរ បានរួមការងារជាមួយគ្នាក្នុងរឿងភាគទូរទស្សន៍ កាលពីថ្ងៃទី ៩ ឆ្នាំមុន ដែលធ្វើឲ្យទស្សនិកជន ពេញចិត្ត និងសង្ឃឹមថា ​អ្នក​ទាំង​ពីរ​ នឹងមានការសម្ដែង​រឿង​ជាមួយ​គ្នា​ម្ដង​ទៀត។

ដោយឡែក ថ្មីៗនេះវិញ តារាប្រុសស្រីទាំងពីររូបនេះ ស្រាប់តែបានធ្វើឱ្យអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍សាជាថ្មី ក្រោយ​ពី តារាស្រី Mint បើកបង្ហាញ​រូបភាព​គូ ជាមួយនឹង លោក James Ma ខណៈដែល អ្នក​ទាំង​ពីរ​បាន​ធ្វើ​ជាអ្នកកំដរ ​ក្នុង​ពិធី​មង្គលការ​របស់​ផលិតករ​ដ៏​ល្បី​លោក Jet Natthaphong  ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈរូបភាពទាំងនោះ បណ្ដាអ្នកគាំទ្រ កាន់តែរំជួលចិត្ត ដោយបានឃើញអ្នកទាំងពីរ បង្ហាញខ្លួនជាមួយនឹង ពោរពេញដោយភាពស្និទ្ធស្នាល ក្រោមបរិយាកាសរ៉ូមែនទិក សឹងតែធ្វើឲ្យមនុស្សមួយចំនួន ច្រឡំថាជាគូស្នេហ៍នឹងគ្នា ទៀតផង ។ តែទោះជាយ៉ាងណា នៅក្នុងរូបទាំងនោះ ក៏អាចបញ្ជាក់បាន ពីមិត្តភាពដ៏ល្អរបស់ពួកគេទាំងពីរ បើទោះបីជាមិនបានបង្ហាញខ្លួនជាមួយគ្នា ជាយូរក៏ដោយ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Mint Chalida 
Mint Chalida 
James Ma 
James Ma 
James Ma និង Mint Chalida 
James Ma និង Mint Chalida 
James Ma និង Mint Chalida 
James Ma និង Mint Chalida 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]