ភ្នំពេញ៖ អតីតក្រុមចម្រៀងរបស់កម្ពុជា SmallWorld SmallBand កញ្ញា កេសរ​ ដែលជាសមាជិកស្រីតែម្នាក់គត់ប្រចាំក្រុមមួយនេះ កំពុងតែ ឲ្យមហាជន ក៏ដូចជាហ្វេន ៗ ទាក់ទាញខ្លាំង នៃវត្តមានរបស់តារាស្រីរូបនេះ  លើកម្រាលព្រំ កម្មវិធី Pleng Music Award។

ដោយឡែក គេបានចាប់អារម្មណ៍លើរូបសម្រស់និងការតែងខ្លួនរបស់ កេសរ ជាខ្លាំង ដែលមហាជនបានឃើញនាង បានស្លៀកឈុតពណ៌មាស យ៉ាងលេចធ្លោ ចុះពីលើឡាន ប៉ុន្តែអ្វីដែលកាន់តែប្លែកថែមទៀតនោះ តារាស្រីរូបបានដូរឈុតភ្លាមៗ តែម្តង ក្នុងកំឡុងពេលដើរលើកម្រាលព្រំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ការផ្លាស់ប្ដូរស្ទាយ៍ ក្នុងឈុតនេះ ត្រូវបានធ្វើឡើង ៣ ដង ដែលនាងបាន គ្រងឈុតពណ៌មាសអូសដ៏ចែងចាំង តែក្រោយមកនាងបានដោះចេញ សល់ត្រឹមសំពត់ពោងវែងពណ៌ស ត្រឹមមាត់ច្រកចូល មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានដោះចេញម្តង នៅពេលខាងក្នុង បានប្តូរមកស្លៀកខោវិញ ដែលពិតជាប្លែក។

យ៉ាងណាមិញ សម្រាប់ស្ទាយ៍ថ្មីមួយបែបនេះរបស់ កេសរ នៅពេលដែលហ្វេន ៗ នៅលើបណ្ដាញសង្គមបានឃើញហើយ គេក៏នាំគ្នាពោលពាក្យសរសើរជាច្រើនផងដែរ៕

ប្រភព៖ Harris

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
ឈុតទី ១
ឈុតទី ២
ឈុតទី ៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]