អង់គ្លេស៖ នាពេលថ្មីៗនេះ មានវេជ្ជបណ្ឌិតជនជាតិអ៊ុយក្រែនម្នាក់ដែលធ្វើការនៅចក្រភពអង់គ្លេស បានសម្តែងពីអារម្មណ៍សប្បាយរីករាយ ក្រោយដឹងថាគ្រួសាររបស់ខ្លួនបានរត់រួចខ្លួនចេញពីប្រទេសអ៊ុយក្រែន។

ដោយឡែក Iryna ដែលធ្វើការជាវេជ្ជបណ្ឌិតនៅចក្រភពអង់គ្លេស បានទទួលអារម្មណ៍រំភើប និងរីករាយខ្លាំង នៅពេលបានជួបជុំគ្រួសារវិញ ដោយមានបងប្អូន រួមទាំងសង្សារ និងកូនៗនាង ក្រោយពីអាជ្ញាធរចក្រភពអង់គ្លេស បានផ្តល់ទិដ្ឋាការសម្រាប់ជ្រនកោនក្នុងប្រទេសមួយនេះ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំបូងឡើយ គ្រួសាររបស់ Iryna បានរត់ចេញពីទីក្រុង Khmelnytskyi ប្រទេសអ៊ុយក្រែន ដោយបានឆ្លងទៅប្រទេសប៉ូឡូញប្រមាណ៣ទៅ៤ថ្ងៃ ទើបរដ្ឋាភិបាលអង់គ្លេសសម្រេចផ្តល់ទិដ្ឋាការសម្រាប់ពួកគេជាលក្ខណៈគ្រួសារ។

យ៉ាងណាមិញ ពួកគេសង្ឃឹមថានឹងបានត្រឡប់ទៅផ្ទះពួកគេវិញ ពេលស្ថានភាពត្រឡប់មកល្អដូចដើមវិញ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

វេជ្ជបណ្ឌិត Iryna ខាងឆ្វេងដៃបង្អស់ និងក្រុមគ្រួសាររបស់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]