ថៃ៖ អ្នកណាមិនស្គាល់ តារាថៃដ៏ល្បី Aum Patcharapa ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈជាយូរមកហើយនោះ ប៉ុន្តែនាងនៅតែមានភាពស្រស់ស្អាត ក្មេងជាងវ័យ មិនចាញ់តារាវ័យក្មេងស្រករក្រោយនោះទេ ។

ជាពិសេស បើក្រឡេកទៅមើល រូបសម្ផស្សរបស់ តារាស្រីរូបនេះវិញ បើមិនប្រាប់ ប្រាកដជាគ្មានអ្នកណាអាចទាយបានថា នាងមានវ័យ៤៣ឆ្នាំនោះទេ។ លើសពីនេះ រាល់ការតុបតែងខ្លួនទាំងសម្លៀកបំពាក់ ក៏ដូចជាស្ទាយ៍សក់របស់ Aum គឺកាលីបទាន់សម័យ ត្រូវចិត្តមិត្តៗយុវវ័យរាល់គ្នាតែម្ដង។​  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចរូបភាពថ្មីៗដែលតារាស្រីរូបនេះ ទើបតែបង្ហោះបង្ហាញពីសម្រស់ដ៏ក្មេងជាងវ័យស្ទើរមិនគួរឲ្យជឿ ដោយក្នុងនោះនាងបានស្លៀកនៅ អាវខ្លីពាក់កណ្ដាលខ្លួន ថែមជាមួយនឹងខោខៅប៊យ មានស្ទាយ៍រហែកបែបយុវវ័យ រំលេចចេញនូវរាងដ៏ស្រឡូនខ្ពស់ស្រឡះ ថែមទាំងបញ្ចេញរាងចង្កេះតូចច្រលឹងទៀតនោះ រឹតតែធ្វើឲ្យ Aum កាន់តែទទួលបានការទាក់ទាញពីសំណាក់អ្នកគាំទ្រកាន់តែខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]