តៃវ៉ាន់៖ ថ្មីៗនេះ បន្ទាប់ពីត្រូវធ្វើចត្តាឡីស័ក ក្នុងរយៈពេល ​១០​ ថ្ងៃ​ ​ទៅតាម​បទប្បញ្ញត្តិរួចមក នៅ​ព្រឹក​ថ្ងៃ​ទី​ ២០ ខែ​មីនា កន្លងទៅ លោក DJ Koo ត្រូវបានគេរាយការណ៍ថា បានវិល​ត្រឡប់​ទៅ ផ្ទះ​វីឡា​របស់​ តារាស្រី Barbie Hsu តែម្ដង។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក DJ Koo បានចាកចេញពីសណ្ឋាគារ បន្ទាប់ពីធ្វើតេស្ត PCR តាមវេជ្ជបញ្ជា ។ តារាប្រុសរូបនេះ នឹងនៅដាច់ដោយឡែក រយៈពេល ៧ ថ្ងៃទៀត នៅផ្ទះឯកជនរបស់ តារាស្រី Barbie Hsu ដែលមុន​នោះ​ រូបនាង​ក៏បាន​បញ្ជូន​រថយន្ត​ ដើម្បីមក​យក​របស់​របរ​ទាំងអស់​ ខណៈដែលនាងមិនបានបង្ហាញខ្លួនដោយផ្ទាល់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈព័ត៌មានដែលបានចុះផ្សាយ បានលើកឡើងថា លោក DJ Koo មានការស្វាគមន៍យ៉ាងខ្លាំង នៅពេលដែល បានជួបអ្នកសារព័ត៌មាន និងបានអរគុណពួកគេ ជាភាសាកូរ៉េ រួចក៏បានចូលទៅក្នុងឡាន ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
DJ Koo និង​ Barbie Hsu
DJ Koo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]