អាមេរិក៖ តារាសម្តែងប្រុសស្អាតលំដាប់ A លោក Lee Min Ho បានទទួលការវាយតម្លៃអវិជ្ជមានជាច្រើនអំពីរូបរាងរបស់លោក នៅពេលដែលបានបង្ហាញខ្លួន ចូលរួមក្នុងសន្និសីទសារព័ត៌មាន នៃខ្សែភាពយន្តរឿង «Pachinko» កាលពីថ្មី ៗ នេះ។

ជាក់ស្តែងរូបភាពជាច្រើនសន្លឹក នៃតារា​កូរ៉េ​រូប​នេះ ​លេងម៉ូដ​សក់​រួញ​ គួប​ផ្សំ​នឹង​ស្លៀកឈុតអាវ​ឆ្នូត​ពណ៌​ខ្មៅ និង​អាវ​ខៀវ ពេល​ចូល​រួម​ព្រឹត្តិការណ៍​មួយ​នៅ​សារមន្ទីរ Peterson ក្នុង​រដ្ឋ Los Angeles​ ដែលបាន​គេ​រិះ​គន់​ចំពោះ​ស្ទីល​ចាស់កំរិល​មួយ​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំលឹកផងដែរ ក្នុង​រឿងថ្មី «Pachinko» Lee Min Ho នឹងដើរតួ​ជា​មនុស្ស​អាក្រក់ ដែលនេះ​ជា​មុខដំណែង​ដ៏​កម្រ​ដែល​លោក​ព្យាយាម​ចាប់​ដៃ​ជាមួយ​នឹង​រូបភាពនៃតួអង្គថ្មីបែប​នេះ បន្ទាប់​ពី​បាន​បន្ត​តំណែង​ជា​តួឯកប្រុស​ជាច្រើន​ឆ្នាំមកនេះ៕

ប្រភព៖ ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]