អាមេរិក៖ តាមរយៈគេហទំព័រ បានរាយការណ៍មកថា តារាចម្រៀង Jennifer Lopez និងមិត្តប្រុសលោក Ben Affleck កំពុងចរចាទិញវិមាន ដែលមានទំហំដីជិត ១.៩០០ ម៉ែតការ៉េ ត្រៀមខ្លួនចូលនៅឆាប់នេះ។

ក្នុងនោះ ត្រូវបានគេដឹងថា អគារស្ថាបត្យកម្មនេះរស់នៅក្នុងសង្កាត់ Bel-Air ដ៏ប្រណិតនៃទីក្រុង Los Angeles ដែលជាកម្សិទ្ធ របសឮមហាសេដ្ឋី Todd Lemkin ដែលបានដាក់ក្នុងតម្លៃ ៥០ លានដុល្លារសម្រាប់គូស្នេហ៍ដ៏ល្បីល្បាញមួយគូនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិមានដ៏មានតម្លៃមួយនេះ ស្ថិតនៅក្នុងព្រៃ ជាមួយនឹងទេសភាពដ៏អស្ចារ្យ ដែលបន្ទប់គេង ១០​បន្ទប់ទឹក ១៧ ផ្ទះបាយជាច្រើន រោងកុន កន្លែងហាត់ប្រាណ អាងហែលទឹក និងបន្ទប់ទឹកឯកជនសម្រាប់ Jennifer Lopez និង Ben Affleck ថែមទៀតផង។

យោងតាមប្រភពពី TMZ នេះ​គិត​ថា​នេះ​ជា​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅ​មុខ​ក្នុង​ទំនាក់​ទំនង​ស្នេហា​របស់​ពួក​គេ ដែល ផែនការ​បន្ទាប់ អាចបង្ហាញ​ថា​ពួកគេទាំងពីរនាក់ អាច​ប្រហែល​ជា​កំពុង​ពិចារណា​រៀបការ នាពេលខានមុខនេះជាក់ជាមិនខាន៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]