បរទេស៖ ថ្មីៗនេះ យោងតាម សារព័ត៌មានTMZ បានបង្ហាញថា តារាចម្រៀង លោក Adam Levine និងភរិយា Behati Prinsloo កំពុងធ្វើការលក់វីឡាដ៏ប្រណីត របស់ខ្លួន ដែលបានទិញក្នុងតម្លៃដំបូង ប្រមាណ ៣២ លានដុល្លារ ប៉ុន្តែឥឡូវនេះ គូស្វាមីភរិយាអ្នកទាំងពីរ បានប្តូរតម្លៃលក់មកខ្ទង់ ៥៧,៥ លានដុល្លារ។
តាមប្រភពដដែលនេះ បានបន្តថា មូលហេតុដែលនាំឱ្យតម្លៃអចលនទ្រព្យឡើងថ្លៃ គឺដោយសារតែ លោក Levine និង Prinsloo បានចំណាយប្រាក់យ៉ាងច្រើនក្នុងការជួសជុលឡើងវិញ ហើយពួកគេ ថែមទាំងបានជួលស្ថាបត្យករ ដើម្បីតុបតែង ផ្លាស់ប្តូរពណ៌ថ្មី សម្រាប់ស្ទាយ៍បែបកសិដ្ឋាន ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ ផ្ទះដ៏ប្រណីតរបស់អ្នកទាំងពីរ ស្ថិតនៅលើផ្ទៃដីជាង ៣ ហិចតា ដោយមានបន្ទប់គេង សរុបចំនួន ១០ និងបន្ទប់ទឹកចំនួន ១៤ ។ ចំណែកឯការតុបតែងផ្នែកខាងក្នុង ត្រូវបានតែងជញ្ជាំងដោយម្នាងសិលា កម្រាលឈើធម្មជាតិ ជាពិសេស ព្រមទាំងមាន កន្លែងទទួលទានអាហារ បន្ទប់យូហ្គា ការិយាល័យ កន្លែងហាត់ប្រាណ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]