ភ្នំពេញ៖ តើ “Nightography” ហ្នឹងអីគេ? ស្តាប់ទៅដូចជាធម្មតា តែបើដឹងច្បាស់ ទើបបានដឹងថាវាពិតជាអស្ចារ្យកម្រិតណា! អ្នកណាៗក៏ដឹង អ្នកណាៗក៏ឱ្យមេដៃ និងបេះដូងស្រឡាញ់គាំទ្រផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ដែរ! ជាពិសេស គឺល្បីខាងកាមេរ៉ា ជាងគេហ្នឹងតែម្តង…!
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពាក្យថា កំពូលស្មាតហ្វូន មិនមែនសុទ្ធតែហៅ ឬដាក់ឱ្យគ្រប់ស្មាតហ្វូននោះឡើយសំខាន់ គឺស្មាតហ្វូនដែលស័ក្តិសមនឹងហៅនោះមានអ្វីដែលពិសេសអស្ចារ្យជាងគេដែលផលិតផលស្មាតហ្វូនផ្សេងគ្មាន មិនអាចហក់ដល់ ឬមិនអាចធ្វើបាន! ថ្ងៃនេះយើងនឹងមកមើលពីកំពូលបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យដំបូងគេបំផុត Nightography ដែលបំពាក់មកជាមួយនឹងកំពូលស្មាតហ្វូន Samsung Galaxy S22 ស៊េរី ប្រចាំឆ្នាំ 2022 របស់យើង។
កាមេរ៉ាស្មាតហ្វូនខ្លះថតស្អាតបានតែពេលថ្ងៃ ឬកន្លែងដែលមានពន្លឺគ្រប់គ្រាន់ ឬក៏ប្រើកម្មវិធីជំនួយ (Filter or Lightroom) ប៉ុណ្ណោះបានមើលទៅស្អាត ប៉ុន្តែបើថតពេលយប់វិញគឺមិនហ៊ាននឹងដកចេញមកទេព្រោះវាថតមិនច្បាស់ បែក ព្រាល មានស្នាមអុច កុងពន្លឺជាដើម។
សម្រាប់ Galaxy S22 ស៊េរី ប្រចាំឆ្នាំ 2022 ដែលទើបតែចេញ និងដាក់លក់ផ្លូវការក្នុងប្រទេសកម្ពុជាយើងវិញគឺត្រូវបានបំពាក់នូវកំពូលបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានសមត្ថភាពថតរូបពេលរាត្រីបានច្បាស់ស្អាតណាស់ដូចកំពូលអ្នកថតរូបអាជីពដែរ! ឥឡូវនេះយើងមកមើលទាំងអស់គ្នា។
សូមបញ្ជាក់ថា ចំពោះ Galaxy S22 Ultra គឺត្រូវបានបំពាក់មកជាមួយនឹងមុខងារមួយដែលយើងហៅថា “Nightography” ដែលបំពាក់នូវ Large-pixel sensor 2.4 micrometer ដែលធ្វើការច្រោះយកពន្លឺជាមួយនឹង Len ដែលការពារនឹងការចាំងប្លាតពន្លឺ (Anti-reflecting nano-coating on the Glass and Lens) ធ្វើឱ្យរូបភាពម៉ត់ ភ្លឺច្បាស់ ស្អាត ទោះបីជាថតពេលយប់ ឬកន្លែងដែលខ្សោយពន្លឺខ្លាំង ឬមានពន្លឺខ្លាំងពេកក៏ដោយ។
នៅពេលដែលយើងថតពេលរាត្រីបច្ចេកវិទ្យា Night Solution របស់ Galaxy S22 Ultra នឹងចាប់ផ្តើមធ្វើការ ដោយប្រើចំនួនហ្វ្រេមជាច្រើនជាប់ៗគ្នា ( Multi-frame processing) និងយកចេញនូវហ្វ្រេមណាដែលមិនច្បាស់ ព្រាល ឬខ្សោយពន្លឺ ទុកតែហ្វ្រេមដែលល្អច្បាស់នៅសល់យកមករួមបញ្ចូលគ្នាដើម្បីបង្កើតបានជារូបភាពមួយ ឬវីដេអូ មួយ ដោយប្រើកំពូលបច្ចេកវិទ្យា AI-powered ISP Algorithm) ដែលលោកអ្នកបានថតនោះឱ្យមានភាពភ្លឺច្បាស់ ស្អាតបំផុតទាំង រូបរាង (Shape)…ទាំងទឹកពណ៌ (Color tone) ទាំងភាពលម្អិតផ្សេងៗ (Details)។
សូមបញ្ជាក់ផងដែរថា សម្រាប់ការថតវីដេអូលើ Galaxy S22 Ultra ក្រុមហ៊ុនសាមសុង ក៏បានញាត់បញ្ចូលនូវកំពូលបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត OIS (Optical Images Stabilization) + VDIS ( Video Digital Images Stabilization) ដើម្បីធ្វើឱ្យការថតវីដេអូ មានលំនឹងល្អ មានពណ៌ច្បាស់ត្រឹមត្រូវ និងទម្រង់ដើមត្រឹមត្រូវឥតខ្ចោះផងដែរ។
សរុបសេចក្តីឱ្យងាយយល់មក Nightography ដែលបំពាក់មកលើ Galaxy S22 Ultra នេះគឺជាកំពូលបច្ចេកវិទ្យាតែមួយគត់ និងដំបូងគេបំផុតដែលក្រុមហ៊ុន សាមសុង បានធ្វើការអភិវឌ្ឍឡើងដើម្បីឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនអាចផ្តិតយករូបភាព ឬវីដេអូ រីករាយក៏ដូចជាអនុស្សាវរីយ៍ដ៏អស្ចារ្យ (Helps you capture every moment) បានច្បាស់ ស្អាត និងទាក់ទាញបំផុតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
បើចង់ជ្រាបកាន់តែច្បាស់លោកអ្នកអាចទិញមកសាកតេស្តដោយខ្លួនឯងផ្ទាល់ទើបដឹងច្បាស់ថាវាអស្ចារ្យប៉ុណ្ណា! ជាមួយនឹងកំពូលស្មាតហ្វូនដ៏ល្អឯក Galaxy S22 ស៊េរី លោកអ្នកនឹងទទួលបានកំពូលបទពិសោធន៍នៃការថតរូប ឬវីដេអូ ដូចកំពូលអ្នកថតអាជីពលំដាប់ពិភពលោកដែរ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]