ចិន៖ ថ្មីៗនេះ តារាសម្ដែង លោក Hawick Lau ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមី តារាស្រី Yang Mi បានទាញយកចំណាប់អារម្មណ៍ហ្វេនៗសាជាថ្មី បន្ទាប់ពី បានបង្ហោះនូវវីដេអូ Vlog របស់ខ្លួន ដែលបានទៅកម្សាន្ត និងជិះរថភ្លើងទេសចរណ៍។ 

ក្នុងនោះដែរ តារាសម្ដែងប្រុសរូបនេះ បានតែងខ្លួនយ៉ាងសាមញ្ញធម្មតា​ ជាមួយនឹងឈុតសម្លៀកបំពាក់ពណ៌ខៀវ និងពាក់ម៉ាស ដោយគ្មានអ្នកផ្សេងទៀតមកជាមួយ ក្រៅពីអ្នកថតវីដេអូនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នៅពេលដែលកំពុងតែញ៉ាំអាហារ ឬទៅដល់កន្លែងកម្សាន្តនោះ ស្រាប់តែមិនមាននរណាម្នាក់ មើលរូបលោកស្គាល់នោះឡើយ  ជាពិសេស តារាប្រុសរូបនេះ ហាក់នៅម្នាក់ឯង ដោយគ្មាន ហ្វេនៗមកនៅជុំជិត ដូចកាលពីមុនឡើយ។ បើទោះបីជា បានដោះម៉ាសចេញ ក៏មិនមានមនុស្សច្រើនដែលបានចាប់អារម្មណ៍លើរូបលោក រហូតដល់ទស្សនិកជនមួយចំនួន បានលើកឡើងថា តារាប្រុសរូបនេះ លែងមានភាពទាក់ទាញ​ទៀតហើយ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Hawick Lau
Hawick Lau
Hawick Lau
Hawick Lau

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]