ភ្នំពេញ៖ ទើបតែលាម្ដាយ និងជីដូន ក្នុងដំណើរត្រលប់មកភ្នំពេញវិញ! ចេញមកដល់រូងជ្រៃ តារាវិទូ ហាក់ដូចល្ហិតហ្ហៃ ក៏ចូលទិញ M150​​​ ដែលផ្សំពីយិនសិន និងទឹកឃ្មុំ​ ពីរ-បីកំប៉ុងប៉ូវកម្លាំងតាមទម្លាប់។ ​គ្រាន់តែគាស់ភ្លាម ងើយភ្លែត ក្រេបរសជាតិយកកម្លាំង ខណៈដៃរបស់ខ្លួនទម្លាក់ក្រវិលកំប៉ុង​ចូលហោ​ប៉ៅសិន។ ពេលមានកម្លាំងហើយ ទាញក្រវិលកំប៉ុងមកអ៊ុត ដៃញ័រទទ្រើក ​ខ្លួនស្រាល​ដូចសំឡី!​ មើលហើយ មើលទៀត! ច្បាស់ទៅ ច្បាស់ទៅ ២០០លានរៀល ២០០លានរៀល​ មិនមែន ២០០រៀលទេ ព្រះ! តារាវិទូ ទប់ចិត្ត ទប់អារម្មណ៍ ​​ត្រលប់ទៅជួប​ម្ដាយ និងជីដូនវិញ ប្រាប់ពីដំណឹងដ៏ល្អដល់អ្នកមានគុណ! ទាំងអស់គ្នា ត្រេកអរ រំភើប ស្ទើរតែស្រក់ទឹកភ្នែក។ 

លោក ដួង តារាវិទូ អាយុ ២៨ឆ្នាំ មានអាជីពជាអ្នករចនាក្រាហ្វិក សព្វថ្ងៃកំពុងរស់នៅនៅភូមិសំរោងទាវ សង្កាត់ក្រាំងឃ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកបានត្រូវរង្វាន់ទឹកប្រាក់ចំនួន ២០០លានរៀល ពី M150 នៅពេលដែលលោកទៅលេងស្រុកកំណើត ដែលស្ថិតនៅ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ដួង តារាវិទូ បានបញ្ជាក់ថា៖

ពាក់ព័ន្ធនឹងការឈ្នះរង្វាន់នេះលោក វិទូ ក៏បានបន្ថែមផងដែរថា៖

លោក ដួង តារាវិទូ ពិសា​ M150 ដែលផ្សំពីយិនសិន និងទឹកឃ្មុំ​​ជាប្រចាំ និងជាពិសេសពេលអស់កម្លាំងពីការងារ​ ​ល្ហិតល្ហៃ វិលមុខ ក្រោយពិសាគ្រឹងស្រវឹងរួច។ 


ដ្បិតតែមានការងារ និងចំណូលសមរម្យ ប៉ុន្តែ ដួង តារាវិទូ នៅមិនទាន់រកអនាគត ដែលខ្លួនស្រមៃ​ឃើញ​នៅឡើយ ព្រោះគាត់ចង់បង្កើតអាជីវកម្មលក់ឲ្យម្តាយគាត់លក់ដូរនៅស្រុកកំណើត និងមិនទាន់មានលទ្ធភាពទិញផ្ទះសមស្របមួយ។ ការពឹងអាស្រ័យ​លើប្រាក់ចំណូលពីជំនាញការងារមួយមុខ ធ្វើឲ្យ តារាវិទូ មើលឃើញថា ក្ដីសុបិនរបស់ខ្លួនហាក់ស្ថិតនៅសែនឆ្ងាយ។

ជាមួយរង្វាន់ទឹកប្រាក់ ២០០លានរៀល ពី M150​ ជីវិតលោក តារាវិទូ ផ្លាស់ប្ដូរទាំងស្រុង។ ​លោកក្លាយទៅជាមនុស្សថ្មី ដែលជីវិតពោរពេញដោយក្ដីសង្ឃឹម និងភាពជឿជាក់។ ​​អនាគតរបស់លោក មិនបាច់រង់ចាំយូរមិនដឹងកោះត្រើយទៀតទេ។ អនាគតរបស់លោកបានមកដល់នៅពេលនេះ ជាមួយទឹកប្រាក់ដែលលោកអាចទទួលពី M150។ លោកមានលទ្ធភាព​ក្នុងការបើកហាងលក់ដូរមួយឲ្យម្តាយរបស់គាត់នៅខេត្តបាត់ដំបង ​ ហើយគាត់ក៏អាចទិញផ្ទះ​ក្នុងក្តីស្រមៃមួយស្ថិតក្នុងក្រុងភ្នំពេញផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]