ភ្នំពេញ៖ Ballantine's True Music ជាកម្មវិធីមួយដែលរៀបចំដោយ Ballantine’s ជាវិស្គី ដែលកំពុងមានការគាំទ្រយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជា។ Ballantine’s True Music ត្រូវបានរៀបចំឡើងក្នុងទីផ្សារប្រទេសកម្ពុជារយៈពេល 4 ឆ្នាំមកហើយ ហើយកម្មវិធីនៅតែបន្តររៀបចំឡើង និងស្វែងរកអ្វីដែលថ្មីសម្រាប់ទស្សនិកជន អតិថិជន ជាពិសេសសម្រាប់សិល្បករ និងសិល្បការិនីនៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្នាំនេះផងដែរ Ballantine's True Music បានត្រលប់មកម្តងទៀតជាមួយនឹងរូបរាងថ្មី ដោយ Ballantine's បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា Mates of Ballantine's Cambodia បង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិល្បករដែលមានសមត្ថភាពខ្ពស់ ស្រលាញ់សិល្បៈចម្រៀង និងមានក្តីស្រមៃលើវិស័យនេះ ដើម្បីទទួលបានការហ្វឹកហាត់បន្ថែមអោយក្លាយជាសិល្បករអាជីពតាមរយៈការជ្រើសរើសអ្នកដែលមានទេពកោសល្យដែលបានចុះឈ្មោះក្នុងទំព័រហ្វេសប៊ុករបស់ Ballantine’s Cambodia

យើងបានជ្រើសរើសបេក្ខជនដែលមានទេពកោសល្យ និងសមត្ថភាពចំនួនបីរូបដែលមានឈ្មោះ កេង ថៃហេង ហ៊ុយ ឃីង និង ឯក មន្ត្រី។ Mate of Ballantine's ត្រូវឆ្លងការការហ្វឹកហាត់ និងផ្តល់ការណែនាំបន្ថែមពីសិល្បកររៀមច្បងមួយរយៈធំ ដើម្បីរួមគ្នាក្នុងការតែងនិងសរសេរបទចម្រៀងរួមគ្នាមួយបទ ជាមួយការខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ក្នុងការរួមគ្នាសរសេរ និពន្ធនូវវគ្គឃ្លានៃចម្រៀងមួយបទនេះ ដែលបទភ្លេងចម្រៀងរ៉េបដែលជាចង្វាក់បែបថ្មីនេះត្រូវបានទទួលការផ្តល់ការណែនាំពីបច្ចេកទេស និងការចូលរួមមតិក្នុងការផ្តល់នូវការស្ថាបនា ដោយសិល្បករដែលមានបទពិសោធន៍ ក៏ដូចជាមានទេព្យកោសល្យ ដូចជាពូឃ្លាំង ក្រុមក្មេងខ្មែរ។

ហើយអ្វីដែលពិសេសជាងនេះ សាច់ភ្លេងទំាងស្រុងត្រូវបានទទួលការតែងនិពន្ធ និងច្រៀងដោយ H.E.NG ដែលជាអ្នកចម្រៀងរ៉េបសម័យថ្មីដែលត្រូវបានគេទទួលស្គាល់ពីសំណាក់អ្នកគាំទ្រជាច្រើនក្នុងពេលបច្ចុប្បន្ននេះផងដែរ។ អ្វីដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ Mates of Ballantine’s និង H.E.N.G ត្រូវបានដាក់ចេញផ្សាយជាផ្លូវការនៅលើទំព័រហ្វេសប៊ុករបស់ Ballantine’s Cambodia ក៏ដូចជាផេកផ្លូវការរបស់ H.E.N.G ទំាងទំព័រហ្វេសប៊ុក និង Youtube កាលពីថ្ងៃទី 18 មីនានេះផងដែរ។

គួរបញ្ជាក់ថាក្រៅពីការចេញនូវបទចម្រៀងជាផ្លូវការ Mates of Ballantine’s Cambodia ក៏បានសម្តែងនូវសមត្ថភាពរបស់ពួកគេយ៉ាងល្អ នៅក្នុងកម្មវិធី Ballantine’s True Music តាមបណ្តាផាប់ ក្លឹបកម្សាន្ត នានានៅក្នុងទីក្រុងភ្នំពេញនាពេលកន្លងមកនេះ។

ចូលរួមស្តាប់ និងរួមចំណែកបន្តគាំទ្រសិល្បករខ្មែរបន្តទៅទៀតតាមរយៈ តំណរភ្ជាប់នេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]